(ភ្នំពេញ)៖ ជាកិច្ចបើកទំព័រនៃកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ដែលជាកម្មវិធីថ្មីរបស់ទូរទស្សន៍ Fresh News, លោក អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនគារអេស៊ីលីដា ភីអិលស៊ី នឹងចូលខ្លួនមករៀបរាប់នៅស្ថានភាពថ្មី នៃវិស័យហិរញ្ញវត្ថុ និងធនាគារ នៅប្រទេសកម្ពុជា ក្រោយការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។
ការផ្សាយនៃកិច្ចសម្ភាសន៍ រវាងអង្គភាពព័ត៌មាន Fresh News និង លោក អ៉ិន ចាន់នី ធ្វើឡើងនៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ។
សូមជម្រាបថា កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News ជាកម្មវិធីដែលអញ្ជើញមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល អ្នកជំនួញ ពាណិជ្ជកករ ម្ចាស់ក្រុមហ៊ុន និងបុគ្គលជោគជ័យជាដើម មកធ្វើបទសម្ភាសន៍ ដើម្បីចែករំលែកនូវព័ត៌មានថ្មីៗ ចំណេះដឹង ចំណេះធ្វើ ជូនដល់ប្រជាពលរដ្ឋ ពិសេសដល់យុវជនជំនាន់ក្រោយ ដើម្បីទទួលបានព័ត៌មាន និងពុទ្ធិល្អៗ។
កម្មវិធីថ្មីដ៏មានសារប្រយោជន៍នេះ នឹងត្រូវផ្សាយរៀងរាល់សប្តាហ៍ថ្ងៃចន្ទ នៅម៉ោង២៖០០នាទីរសៀល និងម៉ោង៩៖០០នាទីយប់។
ដើម្បីដឹងថា កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ផ្តល់ជូនព័ត៌មានសំខាន់បែបណានោះ, សូមប្រិយមិត្តរង់ចាំ និងតាមដានការផ្សាយរបស់បណ្តាញព័ត៌មាន Fresh News តាមរយៈទូរទស្សន៍ Fresh News, Computer, Facebook & Youtube Fresh News.