(ភ្នំពេញ)៖ សមាជិករបស់ ARENA ទាំង៧ប្រទេស រួមមានប្រទេសសិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី ថៃ ឡាវ និងប្រទេសវៀតណាម រួមទាំងប្រតិភូមកពីប្រទេសកូរ៉េ ជប៉ុន អូស្ដ្រាលី អាមេរិក និងអឺរ៉ុប បានមកធ្វើទស្សនកិច្ចនៅបុរីវិមានភ្នំពេញ ក្នុងបំណងសិក្សាស្វែងយល់ពីគម្រោងរបស់បុរីវិមានភ្នំពេញ និងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាកាលពីចុងសប្ដាហ៍នេះ ។
លោកស្រី ឆាយ ស៊ីណា ប្រធានផ្នែកលក់ និងទីផ្សារ របស់បុរី វិមានភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា គម្រោងទី១របស់ បុរី វិមានភ្នំពេញ បានបើកលក់ជូនអតិថិជន ក្នុងឆ្នាំ២០១១ មកទល់បច្ចុប្បន្ននេះ មាន៨គម្រោងហើយ ដែលគម្រោងទី៨នេះ យើងទើបតែបើកលក់ កាលពីចុងឆ្នាំ២០១៧ មកដល់ឆ្នាំ២០១៨នេះ លក់បាន៥០%ហើយ នៃគម្រោងទាំងមូល បើប្រៀបធៀបការលក់កាលពីឆ្នាំមុន យើងឃើញថា សន្ទុះនៃការលក់របស់ បុរី វិមានភ្នំពេញ មានការកើនឡើងគួរអោយកត់សំគាល់។
លោកស្រី បានថ្លែងបញ្ជាក់ទៀតថា «កត្តាដែលសំខាន់ធ្វើឲ្យបុរីយើង លក់ដាច់មកដល់សព្វថ្ងៃ គឺមានច្រើនកត្តារដែលចូលរួមដូចជា ទីមួយគឺយើងយល់ច្បាស់ពីតំរូវការរបស់អិតិថិជនគោលដៅ ដោយផ្តល់ជូនអតិថិជននូវគេហដ្ឋានដ៏ស្រស់ស្អាត ជាមួយនិងលក្ខខណ្ឌបង់ប្រាក់ងាយៗ ។ចំនុចពិសេសនោះ គឺម៉ូតផ្ទះដែលមានភាពខុសប្លែកពីគេ និងមានការច្នៃប្រឌិតខ្ពស់ ដែលជាស្នាដៃកូនខ្មែរទាំងអស់ ។កត្តាសំខាន់ទី២ គឺអតិថិជនជឿជាក់ទៅលើគុណភាពសំណង់របស់ បុរី វិមានភ្នំពេញ ដែលមានភាពរឹងមាំនិង សាងសង់តាមបទដ្ឋានស្តង់ដារត្រឹមត្រូវ ពិសេសការរស់នៅប្រកបដោយផាសុកភាព និងសុវត្ថិភាព ដែលអតិថិជនគ្រប់គ្នាចង់បានបំផុត។
ប្រធានផ្នែកលក់ ដ៏មានបទពិសោធន៍ខ្ពស់រូបនេះ បានឲ្យដឹងទៀតហើយ «ឥលូវយើងកំពុងសិក្សាស្វែងរកនូវម៉ូដផ្ទះថ្មីៗបន្ថែមទៀត និងកាន់តែទំនើប ហើយយើងក៏មិនបោះបង់ចោល នូវរចនាបថបែបខ្មែរផងដែរ »។ លោកស្រី សង្ឃឹមយ៉ាងមុតមាំថា គម្រោងក្រោយៗនេះ នឹងធ្វើឲ្យអតិថិជន គាំទ្រកាន់តែច្រើនបន្ថែមទៀត ៕