(កម្ពុជា-ថៃ)៖ «ISUZU D-MAX V-Cross Blue Power 4x4» ប្រកាសសក្តានុពល រថយន្តប្រណាំងបង្ហាញ ពីសមត្ថភាពខ្ពស់ រឹងមាំ ធន់ល្អ ដណ្តើមយកបានគ្រប់ជ័យលាភី ក្នុងកម្មវិធី «Asia Cross Country Rally 2018» ការប្រណាំងរថយន្ត និងទោចក្រយានយន្តក្រូសខោនទ្រីរ៉ែល លំដាប់ថ្នាក់អន្តរជាតិដ៏ធំបំផុត ក្នុងភូមិភាគអាស៊ី ដោយមានក្រុមកីឡាកររបស់ថៃ ដណ្តើមយកជ័យលាភីអូវ័រអលជាបន្តបន្ទាប់ ៤ ឆ្នាំជាប់គ្នា (ឆ្នាំ២០១៥ - ឆ្នាំ២០១៨)។ ISUZU D-MAX V-Cross ដណ្តើមបានជ័យលាភីលេខ១ អូវ័រអល ប្រភេទរថយន្តម៉ាស៊ីនម៉ាស៊ូត ឌីសែលមោឌិហ្វាយ (T1D), ប្រភេទរថយន្តម៉ាស៊ីនម៉ាស៊ូត ឌីសែលស្តង់ដា (T2D) និងជ័យលាភីជាក្រុម ព្រមទាំង ដណ្តើមយកបានលំដាប់លេខ ៣ និងលំដាប់លេខ ៤ អូវ័រអល ផងដែរ ហើយរួមទាំងអស់ទទួលបាន ៦ រង្វាន់។ បញ្ជាក់ច្បាស់ពីសមត្ថភាពខ្ពស់ ប្រសើរលើសលុបឆ្លងកាត់ឧបសគ្គ លើដងផ្លូវដ៏សែនពិបាកពីប្រទេស ថៃ-កម្ពុជា ចម្ងាយផ្លូវជាង ២,០០០ គម.។
លោក ថូហ្ស៊ីអាគិ ម៉ាអេខាវ៉ាក់ ប្រធានក្រុមហ៊ុនទ្រីផេដអ៊ីស៊ូហ៊្សុ សេល ខូអិលធីឌី បានថ្លែងថា «ក្រុមហ៊ុនទ្រីផេដអ៊ីស៊ូហ៊្សុ សេល ខូអិលធីឌី បានផ្តល់ការគាំទ្រក្រុមអ៊ីស៊ូហ៊្សុ ជាបន្តបន្ទាប់អស់ រយៈពេល ៤ ឆ្នាំជាប់គ្នា ក្នុងកម្មវិធីព្រឹត្តិការណ៍កីឡា ប្រណាំងយានយន្តក្រូសខោនទ្រីរ៉ែលលី លំដាប់ថ្នាក់អន្តរជាតិ «Asia Cross Country Rally» ដែលមានឈ្មោះល្បីល្បាញដ៏យូរអង្វែង ជាពិសេសមានឈ្មោះល្បីផ្នែកឆ្លងកាត់ ឧបសគ្គនៅលើដងផ្លូវដ៏សែនពិបាក។ ក្រុមកីឡាករអ៊ីស៊ូហ៊្សុ គឺសុទ្ធតែជាម្ចាស់អាជីវកម្ម ដែលជាអ្នកប្រើប្រាស់រថយន្ត អ៊ីស៊ូហ៊្សុដ៏ជំនាញ និងមានចំណូលចិត្តប្រណាំងយានយន្តជាចម្បង ជឿជាក់ក្នុងការជ្រើសរើសប្រើប្រាស់រថយន្ដ «ISUZU D-MAX V-Cross Blue Power 4x4» ជារថយន្ដប្រណាំងប្រចាំចិត្ត «Asia Cross Country Rally 2018»។ អ៊ីស៊ូហ៊្សុសូមសម្តែងនូវភាពរីករាយ ជាមួយភាពជោគជ័យរបស់កីឡាករជនជាតិថៃម្តងទៀត ដែល «ក្រុមអ៊ីស៊ូហ៊្សុ» ទាំង ៣ ក្នុងនាម «ក្រុមសមាគមដឹកជញ្ជូនតាមផ្លូវគោក នៃប្រទេសថៃ សិង្ហបុរី អ៊ីស៊ូហ៊្សុ» អាចដណ្តើមយកជ័យជំនះ ពីគូរប្រជែងដែលមានទាំងកីឡាករថៃ និងកីឡាករអន្តរជាតិ ដែលមានបទពិសោធន៍ខ្ពស់ទាំងលំដាប់អាស៊ី និងពិភពលោកនៅក្នុងកម្មវិធីប្រណាំងប្រជែងនេះ ហើយដណ្ដើមយកបានគ្រប់ជ័យលាភី គួរជាទីគាប់ចិត្ត ទទួលបានជ័យលាភី អូវ័រអលហើយរួមទាំងអស់ទទួលបាន ៦ រង្វាន់ ។
ជ័យលាភីប្រភេទរថយន្តម៉ាស៊ីនម៉ាស៊ូតឌីសែលមោឌិហ្វាយ (T1D)។ ជ័យលាភីប្រភេទរថយន្តម៉ាស៊ីន ម៉ាស៊ូតឌីសែលស្តង់ដា (T2D) និងជ័យលាភីជាក្រុម ព្រមទាំងដណ្តើមបានលំដាប់លេខ ៣ និងលំដាប់លេខ ៤ អូវ័រអល ការប្រណាំងប្រជែងនៅពេលនេះ ទើបជាការពិសោធន៍អោយបានឃើញ ពីសមត្ថភាពខ្ពស់ដ៏រឹងមាំ ធន់ កម្លាំងខ្លាំង របស់រថយន្ដអ៊ីស៊ូហ៊្សុ ក្នុងស្ថានភាពជារថយន្តប្រណាំង ដែលរឹងមាំ ធន់ កម្លាំងខ្លាំង មានសមត្ថភាពខ្ពស់ក្នុងការដំណើការ ឆ្លងកាត់ឧបសគ្គលើគ្រប់ស្ថានភាពផ្លូវដ៏សែនពិបាក។
ការប្រណាំង «Asia Cross Country Rally 2018» មានរថយន្តប្រភេទប៉ុង៤ (៤x៤) ចូលរួមប្រណាំងប្រជែងរួមមាន ២៧ គ្រឿង និងមានម៉ូតូចូលរួម ២៩ គ្រឿង។
កម្មវិធីបានចាប់ផ្តើមឡើងនៅថ្ងៃទី ១៣ ដល់ថ្ងៃទី ១៨ខែសីហាកន្លងមក រួមទាំងអស់ ៦ ថ្ងៃ ដោយឆ្លងកាត់តាមដងផ្លូវពិបាកផ្លូវមានឧបសគ្គ ៦ កន្លែងនៃការប្រណាំង (Leg) ចាប់ផ្តើមចេញដំណើរប្រកួតជាផ្លូវការ ដោយចេញដំណើរពីក្រុងប៉ាតាយ៉ា ឆ្លងកាត់ស្រុកកាប៊ិនប៊ុរី ឆ្លងកាត់ខេត្តប៊ុរីរ៉ាំ-ឆ្លងកាត់តាមច្រកអូរស្មាច់ ឆ្ពោះទៅកាន់ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងទៅបញ្ចប់នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្នុងចម្ងាយផ្លូវជាង ២,០០០ គម. ដោយមានកីឡាករចូលរួមប្រណាំងប្រជែងមកពីប្រទេសចំនួន ៨ គឺ ជប៉ុន តៃវ៉ាន់ ឥណ្តូនេស៊ី កូរ៉េ កម្ពុជា ចិន ព្រុយណេ និងថៃ ដោយមានលោកណាត់ថាក់ផុន អាំងរិតថាណុន អ្នកបើកបរ និង វរសេនីយ៍ឯក ភីរ៉ាក់ផុង សម្បត្តិវង្ស អ្នកនាំផ្លូវរថយន្តអ៊ីស៊ូហ៊្សុលេខ ១០១ ដណ្តើមបានជ័យលាភីនៅវេលាម៉ោង ១០៖៤៣នាទី និង២២វិនាទី ដោយទទួលបានជ័យលាភីលំដាប់លេខ១ អូវ័រអល រាប់បញ្ចូលទាំងការទទួលបានជ័យលាភីលំដាប់លេខ ១ អូវ័រអលនេះរយៈពេល ៤ ឆ្នាំជាប់គ្នា ព្រមទាំងទទួលបានជ័យលាភីលំដាប់លេខ ១ ប្រភេទរថយន្តម៉ាស៊ីនម៉ាស៊ូតឌីសែលមោឌិហ្វាយ (T1D) បន្ថែមមួយទៀត។ ចំណែកលោក សិរិឆ័យ ស៊ីចាក់រើនស៊ិន អ្នកបើកបរ និងលោកប្រកប ឆាវថាក់លេ អ្នកនាំផ្លូវ រថយន្តអ៊ីស៊ូហ៊្សុលេខ ១០៨ ទទួលបានជ័យលាភីលំដាប់លេខ១ ប្រភេទរថយន្តម៉ាស៊ីនម៉ាស៊ូតឌីសែលស្តង់ដា (T2D)៕