(ភ្នំពេញ)៖ ព្រឹត្តិការណ៍តន្រ្ដី ដ៏កក្រើករបស់ភេសជ្ជៈប៉ូវកម្លាំង Zorus បានបើកការប្រគំតន្រ្ដីខ្នាតធំ មកដល់ទឹកដីខេត្តតាកែវ ជាមួយនឹងរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ មិនធ្លាប់មានពីមុនមក។ មហាជននៅតាមបណ្ដាខេត្ត ក្រុង រាជធានី អាចរីករាយទស្សនាយ៉ាងរីករាយជាមួយនឹងវត្តមានរបស់កំពូលតារាចម្រៀងដ៏ល្បីជាច្រើនរូប ប្រចាំប្រទេសកម្ពុជា ដែលជាតារាក្នុងដួងចិត្តរបស់លោកអ្នក ព្រមទាំងចូលរួមទស្សនានូវទស្សនីយភាពចម្លែកអារម្មណ៍ អមដោយក្បាច់រាំ រស់រវើក ផ្សេងៗពីគ្នា។

ទូរទស្សន៍ Fresh News នឹងផ្សាយផ្ទាល់កម្មវិធីនេះចាប់ពីម៉ោង៨យប់ថ្ងៃទី៣១ ខែសីហា និងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨។

នៅក្នុងការប្រគំតន្រ្ដីទេសចរណ៍ខ្នាតធំ មហាជនបានរីករាយទស្សនាជាមួយការសម្ដែង របស់តារចម្រៀងប្រចាំផលិតកម្មសាន់ដេ មានដូចជា លោក ឆាយ វីរៈយុទ្ធ, កញ្ញា សុខ ពិសី, កញ្ញា យូរី, នាយ ចឺម, លោក សុខ រក្សា, កញ្ញា វិរៈនិច្ច, លោក បូទី,កញ្ញា Zonya ,លោក ជ័យ សុវ៉ាត និង រ៉ា បូទី។

មិនត្រឹមតែរីករាយនឹងទស្សនិយភាព នៃការសម្ដែងរបស់កំពូលតារាចម្រៀងស្ថិតនៅក្នុងដួងចិត្តរបស់ទស្សនិកជននោះទេ អ្នកចូលរួមទស្សនាផ្ទាល់នូវកម្មវិធីវស្សាតន្រ្តីខ្នាតធំ «Zorus» ក៏មានឱកាសឈ្នះនូវរង្វាន់ធំៗជាច្រើន ដូចជាម៉ូតូ Zoomer-X និងរង្វាន់ធំៗជាច្រើនទៀត។

ការប្រគំតន្រ្ដីទេសចរណ៍របស់ភេសជ្ជៈប៉ូវកម្លាំង «Zorus» នឹងប្រារព្ធធ្វើឡើងរយៈពេល២ថ្ងៃ ដោយចាប់ផ្ដើមវេលាម៉ោង ៦ល្ងាច និងចាប់ផ្តើមផ្សាយផ្ទាល់នៅវេលាម៉ោង៨យប់តទៅ ស្ថិតនៅបរិវេណផ្សារថ្មី បុរីរស្មី ជិតរង្វង់មូលព្រះនរាយ៍ ខេត្តតាកែវ។ ជាមួយគ្នានេះផងដែរ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត មហាជនគ្រប់រូបកាន់តែមានភាពងាយស្រួល ក្នុងការទស្សនាការប្រគំតន្រ្ដី «Zorus» គួរឲ្យជក់ចិត្ត និងត្រជាក់ភ្នែក តាមរយៈការផ្សាយផ្ទាល់របស់ទូរទស្សន៍ Fresh News,​ App Fresh News និង Facebook ធំៗចំនួន៦ រួមមាន៖ Facebook Zorus, Facebook Sunday, Facebook Fresh News, Youtube និង នៅលើគេហទំព័រ Fresh News៕