(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រុន រត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានជំរុញដល់មន្ត្រីគរបាលចរាចរណ៍គ្រប់រាជធានី-ខេត្តទាំងអស់ ត្រូវស្រង់ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍តាមបច្ចេកវិទ្យាទំនើប ខណៈបច្ចុប្បន្ននៅតែស្រង់តាមរដ្ឋបាលនៅឡើយ។
ការជំរុញរបស់លោកសេនីយ៍ឯក រុន រត្នវាសនា យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងវគ្គបណ្ដុះបណ្ដាលជំនាញស្ដីពី ប្រមូលទិន្នន័យគ្រោះថ្នាក់ចរាចរណ៍តាមប្រព័ន្ធបច្ចេកវិទ្យា នៅអគ្គស្នងការនគរបាលជាតិ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨។
ក្នុងវគ្គបណ្ដុះបណ្ដាលនេះដែរ លោកសេនីយ៍ឯក រុន រត្នវាសនា ក៏បានការប្រគល់កុំព្យូទ័រចំនួន ២៥គ្រឿង ដល់មន្ត្រីនគរបាលជំនាញផងដែរ ដែលជាអំណោយរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕