(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ១,៦២៦គ្រឿង រកឃើញល្មើសច្បាប់ ២៨២គ្រឿង (ម៉ូតូ៧៨ភាគរយ) អប់រំ៦៤គ្រឿង និងផាកពិន័យ ២១៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៦ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន ៩៧៣គ្រឿង, អប់រំ៤៦គ្រឿង និងផាកពិន័យចំនួន ១៧៤គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៦ ខែសីហានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៣៧,៧៥៥គ្រឿង រកឃើញយានយន្តល្មើស ៤,១៦៤គ្រឿង (ម៉ូតូ៦៤%) ក្នុងនោះអប់រំ ១,៧១៧គ្រឿង និងផាកពិន័យ ២,៤៤៧គ្រឿង៕