(ភ្នំពេញ)៖ មុនទទួលមរណភាពនាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ លោក កូហ្វី អាណាន់ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព បានបន្សល់ទុកគតិបណ្ឌិតមួយចំនួនសម្រាប់ពិភពលោកយើងនេះ ហេតុដូច្នេះហើយទើបអង្គភាពព័ត៌មាន Fresh News បានដកស្រង់គតិបណ្ឌិតមួយរបស់លោក មកផ្សំជាមួយគតិបណ្ឌិតចំនួន៩ទៀតរបស់បុគ្គលល្បីៗលើលោក ដើម្បីបង្ហាញជូនទស្សនិកជនសម្រាប់ថ្ងៃចុងសប្ដាហ៍នេះ។
គតិបណ្ឌិតទាំង១០នោះ រួមមាន៖
១៖ ជីវិតគឺជាការជ្រើសរើស ប៉ុន្តែដើម្បីឱ្យការជ្រើសរើសបានល្អប្រសើរ អ្នកត្រូវតែដឹងខ្លួនឯងថា អ្នកជានរណា អ្នកតំណាងឱ្យអ្វី អ្នកចង់ទៅកន្លែងណា និងហេតុអ្វីបានជាអ្នកចង់ទៅទីនោះ? នេះហើយជាគតិបណ្ឌិតរបស់លោក កូហ្វី អាណាន់ (Kofi Annan) ១៩៣៨-២០១៨។
២៖ ចិត្ត គឺជាការគ្រប់គ្រងសកលលោក។ ព្រះសម្មាសម្ពុទ្ធ
៣៖ អ្នកត្រូវតែឈ្មុសឈ្មុលច្នៃប្រឌិតគំនិត ព្រោះភាពច្នៃប្រឌិត គឺជាកត្តាបែងចែករវាងអ្នកដឹកនាំ និងអ្នកដើរតាម។ លោក Steve Jobs ១៩៥៥-២០១១ លោកជាស្ថាបនិកក្រុមហ៊ុន Apple។
៤៖ បើសិនជាសេរីភាពនៃការបញ្ចេញមតិត្រូវបានបាត់បង គ្រប់គ្នានឹងដូចហ្វូងចៀមដែលគេដឹកយកទៅសម្លាប់យ៉ាងស្ងៀមស្ងាត់។ លោក ចច វ៉ាស៊ីនតោន (George Washingtong) ១៧៣២-១៧៩៩ លោកជាអតីតប្រធានាធិបតីទី១នៃសហរដ្ឋអាមេរិក។
៥៖ ខ្ញុំមិនមែនជាទាសករ ហើយក៏មិនមែនជាម្ចាស់ទាសករដែរ នេះទើបជាអ្វីដែលខ្ញុំគិតថា ជាប្រធិបតេយ្យ។ លោក អាប្រាហាម លីនខល (Abraham Lincoln) ប្រធានាធិបតីទី១៦នៃសហរដ្ឋអាមេរិក ១៨០៩-១៨៦៥(រូបក្នុងក្រដាស៥ដុល្លារ)។
៦៖ មេបញ្ជាការដែលពូកែ មិនមែនត្រឹមតែអាចមើលឃើញមធ្យោបាយដើម្បីយកឈ្នះនោះទេ ថែមទាំងអាចដឹងថា ពេលណាដែលមិនអាចយកឈ្នះសត្រូវបានទៀតផង។ លោក ប៉ូលីប៊ីយុស (Polybius) ២២-១១៨ មុនគ្រិស្តសករាជ លោកជាអ្នកនយោបាយក្រិចបុរាណ។
៧៖ អ្នកដឹកនាំមិនខ្លាំងដោយសារអំណាចរបស់ខ្លួននោះទេ ក៏ប៉ុន្តែដោយសារការប៉ិនប្រសព្វក្នុងការផ្ដល់អំណាចឱ្យអ្នកដទៃ។ លោក ចន ម៉ាកវេល (Jonh C. Maxwell) អ្នកនិពន្ធជនជាតិអាមេរិក លោកកើតនៅឆ្នាំ១៩៤៧។
៨៖ អ្វីៗសុទ្ធមានសម្រស់របស់វា តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធអាចមើលឃើញនោះទេ។ លោក ខុង ជឺ ទស្សនវិទូបុរាណចិន។
៩៖ បើឱ្យមនុស្សខ្វាក់ដឹកនាំមនុស្សខ្វាក់ នោះពួកគេនឹងធ្លាក់ជង្ហុកទាំងអស់គ្នា។ ព្រះយេស៊ូ គ្រិស្ត (Jesus Christ)។
១០៖ អ្នកដឹកនាំតែងតែមានឱកាសជានិច្ច ព្រោះគេជាប្រភពនៃឱកាស។ ចូរឆ្លាតជាងអ្នកដទៃ តែមិនបាច់ប្រាប់អ្នកដទៃថាខ្លួនជាមនុស្សឆ្លាតឡើយ។ ព្រះអង្គ ឡត ឆេស្តឺរហ្វៀលដ៍ (Lord Chesterfield) ១៦៩៤-១៧៧៣ ទ្រង់ជាព្រះអម្ចាស់នៃចក្រភពអង់គ្លេស៕