(កណ្ដាល)៖ លោក ដួង តេង អធិការនគរបាលស្រុកពញាឮ បានបញ្ជាក់ថា នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨នេះ មានហេតុការណ៍រថយន្តកុងទីន័រមួយគ្រឿង បានក្រឡាប់នៅកណ្ដាលផ្លូវជាតិលេខ៥ ស្ថិតនៅភូមិពោធិ៍តូច ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល បង្កឱ្យមានការកកស្ទះចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ៥។

ប៉ុន្តែទោះជាយ៉ាងណា កម្លាំងសមត្ថកិច្ចក៏កំពុងដុតដៃដុងជើងជួយសម្រួលចរាចរណ៍ជូនអ្នកធ្វើដំណើរ និងសហការជាមួយម្ចាស់រថយន្ត ដើម្បីស្ទួចយករថយន្តកុងទីន័រនោះចេញពីកន្លែងកើតហេតុផងដែរ។

លោកអធិការ ដួង តេង បានបន្តថា ចំពោះអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ខណៈកំពុងរងរបួសស្រាល និងបានបញ្ជូនទៅមន្ទីរពេទ្យ៕