(ភ្នំពេញ)៖ ក្រុមហ៊ុន DKSH បានរៀបចំសន្និសីទមួយ ស្តីអំពី «ការកាត់បន្ថយចំនុចខ្វះខាតនៃប្រព័ន្ធការពារ ដើម្បីបង្កើនប្រយោជន៍ដល់ការអភិវឌ្ឍន៍ការយល់ដឹង» រួមជាមួយនឹងការដាក់សម្ភោធ ផលិតផល Similac Gain IQ ថ្មីជាមួយនឹងភាពឆ្នៃប្រឌិតថ្មី ដោយការបញ្ចូលគ្នានៃ 2'-FL HMO និង nucleotides ដែលជាផលិតផល របស់ក្រុមហ៊ុនអាហាររូបត្ថម្ភ Abbott នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ។
សាស្រ្តាចារ្យវេជ្ជបណ្ឌិត Goh Eng Neo Anne ដែលជាប្រធានផ្នែកអាលែកហ្ស៊ី និងជាអ្នកប្រឹក្សាជាន់ខ្ពស់ផ្នែកជម្ងឺកុមារ ប្រចាំប្រទេស សិង្ហបុរី នៃមន្ទីរពេទ្យ KK សម្រាប់ស្រី្ត និងកុមារ បានថ្លែងនៅក្នុងបទបង្ហាញថា «HMOs គឺជាសមាសធាតុដ៏រឹងមាំ និងមានច្រើនបំផុតនៅក្នុងទឹកដោះម្តាយ បន្ទាប់ពីស្ករឡាក់តូស និងជាតិខ្លាញ់។ ប្រហែល 10% នៃម៉ាក្រូជីវជាតិទឹកដោះម្តាយត្រូវបានបង្កើតឡើងដោយ HMOs។
ប្រធានផ្នែកអាលែកហ្ស៊ី រូបនេះ បានបន្ថែមថា ក្នុងចំណោម HMOs សំខាន់ៗ ២០ប្រភេទ HMO ចម្បងមួយដែលហៅថា 2'-fucosyllactose ឬ 2'-FL គឺជា HMO ដែលមានចំនួនច្រើនបំផុត នៅក្នុងទឹកដោះម្តាយ ភាគច្រើន។ វាជា HMO ដែលត្រូវបានសិក្សាច្រើនជាងគេ។
លោកវេជ្ជបណ្ឌិត Li Fei ដែលជាថ្នាក់ដឹកនាំផ្នែកវិទ្យាសាស្រ្តនៃអាហារូប្តម្ភ ប្រចាំមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកអាហារូបត្ថម្ភនៃក្រុមហ៊ុន Abbott បានថ្លែងក្នុងបទបង្ហាញថា «HMOs គឺជាសារជាតិផ្សំពិសេស សម្រាប់ទ្រទ្រង់ដល់ប្រព័ន្ធភាពស៊ាំ ដែលធន់នឹងការរំលាយអាហារ ដោយអង់ស៊ីមក្រពះពោះវៀនរបស់មនុស្ស។
លោកបន្ដថា ពួកវាជួយទ្រទ្រង់ដល់ប្រព័ន្ធភាពស៊ាំ ដែលកំពុងលូតលាស់ និងមានទំនាក់ទំនង ជាមួយនឹងអត្រាថយចុះ នៃជំងឺក្រពះពោះវៀន និងជំងឺផ្លូវដង្ហើម។ តាមការសិក្សាបែបវេជ្ជសាស្ត្របង្ហាញថា ភាគច្រើនសារធាតុ HMO មានច្រើន ក្នុងទឹកដោះម្តាយហើយ 2'-FL គឺ HMO ទីមួយដែលជួយពង្រឹងការលូតលាស់ នៃប្រព័ន្ធភាពស៊ាំ របស់ក្មេងដែលបំបៅដោយទឹកដោះគោម្សៅ។
លោកវេជ្ជបណ្ឌិត Li Fei បន្ថែមថា នៅពេលក្មេងឈឺញឹកញ៉ាប់សារជាតិចិញ្ចឹម និងថាមពលជាច្រើន ត្រូវបានប្រើប្រាស់ ដើម្បីប្រឆាំងនឹងមេរោគដូច្នេះហើយ សារជាតិចិញ្ចឹមសំរាប់ខួរក្បាល និងសរីរាង្គកាយមានតិចតួច តែប៉ុណ្ណោះ ដែលជាហេតុបណ្តាលឲ្យមានការប៉ះពាល់ ដល់ការលូតលាស់ និងសុខភាពរយៈពេលវែង។
លោកបន្ដទៀតថា ជាមួយ Similac Gain IQ និង Similac Gain IQ Kid ថ្មី ជារូមមន្តទឹកដោះគោម្សៅដំបូងគេបង្អស់ លើសកលលោក ដែលមានបញ្ចូលនូវ 2–FL HMO ដែលជួយជំរុញប្រព័ន្ធការពាររាងកាយ និងទ្រទ្រង់ដល់ការ លូតលាស់ដ៏ល្អបំផុត។
Similac Gain ជាប្រភេទផលិតផល ដែលផលិតឡើងតាមបែបវេជ្ជសាស្រ្ត ជាមួយនឹងការផ្លាស់ប្តូរតំរូវការអាហារូប្ថម្ភសំរាប់ក្មេង ដែលកំពុងលូតលាស់។ Similac Gain IQ សំរាប់ក្មេងអាយុ២ ទៅ៣ឆ្នាំ និង Similac Gain IQ Kid សំរាប់ក្មេងអាយុ៣ឆ្នាំឡើងទៅ។ នៅក្នុងកម្មវិធីនោះដែរ ក្រុមហ៊ុនអាហារូប្ថម្ភ Abbott បានណែនាំផលិតផល Similac Gain IQ ថ្មីជាមួយនឹងភាពឆ្នៃប្រឌិតដោយការបញ្ចូលគ្នានៃ 2'-FL HMO និង nucleotides៕