Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យសព ព្រះព្រហ្មបញ្ញា វ៉េង វុទ្ធី ព្រះចៅអធិការវត្តតេជះភ្នំស្រង់

26-08-2018 14:24

(កំពង់ស្ពឺ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃអាទិត្យ ១៥កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ បានអញ្ជើញចូលរួមបុណ្យសព ព្រះព្រហ្មបញ្ញា វ៉េង វុទ្ធី ព្រះជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃកម្ពុជា ទីប្រឹក្សសាលាគណខេត្តកំពង់ស្ពឺ និងជាព្រះចៅអធិការវត្តតេជះភ្នំស្រង់។

ព្រះព្រហ្មបញ្ញា វ៉េង វុទ្ធី បានអនិច្ចធម្ម នៅថ្ងៃនេះ វេលាម៉ោង ១២៖៤៥នាទី រំលងអាធាត្រ ក្នុងព្រះជន្មវស្សា៥២ឆ្នាំ ដោយរោគាពាធ។

សពត្រូវបានតំកល់នៅលើឧបដ្ឋានសាលា វត្តតេជះភ្នំស្រង់ រហូតដល់ថ្ងៃ ព្រហស្បត្តិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ទើបដង្ហែរព្រះសពទៅកាន់ឈាបនដ្ឋាន ដើម្បីប្រារព្ធឈាបនកិច្ច។

លុះព្រឹកឡើងថ្ងៃសុក្រ ទី៣១ ខែឆ្នាំដដែល វេលាម៉ោង ៩៖០០ព្រឹក រាប់បាត្រព្រះសង្ឃ ១០៨អង្គ ប្រគេនយាគូរព្រះសង្ឃ វេភត្តហារប្រគេនព្រះសង្ឃ និងដារឆ្លងជាកិច្ចបង្ហើយបុណ្យ៕