(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍មកថា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨នេះមានករីណភ្ញាក់ផ្អើលមួយបានកើតឡើងដោយបុរសម្នាក់មានស្នាមឈាមប្រឡាក់ពេញខ្លួន ត្រូវបានគេយកខ្សែយកមកចង-កនឹងមែកឈើមួយដើម នៅចំណុចផ្លូវ R55 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា នៅជិកន្លែងកើតហេតុ គេក៏ប្រទះឃើញមានអំបែងដបបែកជាច្រើន បំណែកផងដែរ ដែលសង្ស័យថាជាករណីឃាតកម្ម៕