(ភ្នំពេញ)៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក (យប់៦លើក) បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង១១នាក់រងរបួសធ្ងន់ស្រាល។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន២លើក, មិនគោរពសិទ្ធិ២លើក, មិនប្រកាន់ស្តាំ១លើក និងបត់គ្រោះថ្នាក់១លើក។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១១គ្រឿង។
តាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល២៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចំនួន ២០៧លើក ស្លាប់ចំនួន៩៦នាក់ របួសសរុបចំនួន២៧៨នាក់ របួសធ្ងន់ ១៧៩នាក់ របួសស្រាលចំនួន៩៩នាក់៕