(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,៨៨៣គ្រឿង រកឃើញល្មើសច្បាប់២២៧គ្រឿង (ម៉ូតូ៦០ភាគរយ) អប់រំ៩៣គ្រឿង និងផាកពិន័យ១៣៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៥ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន៨៧៥គ្រឿង, អប់រំ៥៥គ្រឿង និងផាកពិន័យចំនួន៨២គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៥ ខែសីហានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៣៦,១២៩គ្រឿង រកឃើញយានយន្តល្មើស៣៨៨២ គ្រឿង (ម៉ូតូ៦៣%) ក្នុងនោះអប់រំ១,៦៥៣គ្រឿង និងផាកពិន័យ២,២២៩គ្រឿង៕