(ភ្នំពេញ)៖ សុវត្ថិភាព សន្តិសុខ គឺជារឿងសំខាន់ដែលយើងមិនអាចធ្វេសប្រហែសបាន ប្រើប្រាស់សេវាកម្មសន្តិសុខឲ្យមានប្រសិទ្ធភាព ដោយមិនចាំបាច់បារម្ភពីហានិភ័យ គឺជាផ្នែកមួយ ប៉ុន្តែស្របពេលដែលបច្ចេកវិទ្យាកំពុងដើរទៅមុខ ការត្រួតពិនិត្យសុវត្ថិភាពតាមរយៈប្រព័ន្ធតិចណូឡូជី ជារឿងដែលមិនអាចខ្វះបាន។
ហេតុនេះហើយ «លីប្រា» ជាក្រុមហ៊ុនសន្តិសុខឈានមុខគេ ដែលផ្តល់សេវាកម្មសន្តិសុខអេឡិចត្រូនិច (Smart Home Security System) ដំបូងគេបង្អស់នៅកម្ពុជា ដើម្បីជួយដល់ការការពារសន្តិសុខ សុវត្ថិភាព ដល់អតិថិជនបានគ្រប់ពេលវេលាទាំងអស់។
Smart Home Security System គឺបច្ចេកវិជ្ជាទំនើបចុងក្រោយ មានលទ្ធភាពកត់ត្រា ចាប់យក និងវិភាគរាល់សកម្មភាព ឬហេតុការណ៍នៅតាមគោលដៅ ប្រកបដោយភាពឆ្លាតវៃ លើសពីកាមេរ៉ាសុវត្ថិភាពធម្មតាទ្វេរដង។ ករណីមានសកម្មភាពសង្ស័យទាំងអត្តសញ្ញាណមនុស្ស សម្ភារដែលអាចបង្ករគ្រោះថ្នាក់ និងសកម្មភាពខុសប្រក្រតីផ្សេងៗ វានឹងលោតសញ្ញាផ្តល់ព័ត៌មានឲ្យយើងដឹងភ្លាមៗ តាមរយៈប្រពន្ធ័កណ្តឹងរោទ៏ស្វ័យប្រវត្តិ។
ប្រព័ន្ធ Smart Home Security ក៏មានប្រព័ន្ធផ្ទុកទិន្ន័យបានច្បាស់លាស់ អាចឲ្យអាជ្ញាធរធ្វើការស្រាវជ្រាវរកជនល្មើសបានយ៉ាងងាយស្រួល។ ជាមួយសេវាកម្ម អតិថិជន ២៤ម៉ោង និងក្រុមអន្តរាគមន៍ពិសេសចុះទៅដល់គោលដៅភ្លាមៗ។ សម្រាប់ពត័មានលម្អិតទំនាក់ទំនងលេខទូរស័ព្ទ ០៧០ ៧៥៩ ១៦៨ /០៧០ ២០១ ១៦៨/០៨៨ ៨០១៤ ១៦៨។
ជាមួយគ្នានេះ ក្រុមហ៊ុនសន្ដិសុខ «លីប្រា» ចូលរួមសោកស្តាយហេតុការណ៍ ដែលបានកើតឡើងលើធនាគារ RHB ដែលស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង ខាងក្រោមសាលាវ៉ាន់ដា ដោយមានចោរប្រដាប់អាវុធមួយក្រុមបានធ្វើសកម្មភាពចូលប្លន់ទាំងកណ្ដាលថ្ងៃត្រង់។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏សូមអំពាវនាវ ឲ្យបណ្តាម្ចាស់អាជីវកម្មទាំងអស់ មានការប្រុងប្រយ័ត្នឲ្យបានមែនទែន ចំពោះបញ្ហាដែលកើតឡើងដោយយើងមិនអាចស្មានទុកមុន៕