(ភ្នំពេញ)៖ បន្ទាប់ពីជោគជ័យលើទីផ្សារ សម្រាប់ការលក់ទូរស័ព្ទម៉ូឌែល OPPO F7 កាលពីដើមឆ្នាំដែលល្បីល្បាញ និងមានការគាំទ្រជាហូរហែរមកនោះ នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ ក្រុមហ៊ុនទូរស័ព្ទ OPPO បានធ្វើឲ្យអតិថិជនភ្ញាក់ផ្អើលទៀតហើយ ជាមួយការបើកសម្ពោធនូវម៉ូឌែលថ្មី គឺ OPPO F9។
កម្មវិធីសម្ពោធនោះ មានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់តារាល្បីៗដូចជា អ្នកនាងពេជ្រ សោភា, លោក Step, កញ្ញា រ៉េត ស៊ូហ្សាណា, លោក ជា វណ្ណារិទ្ធ, កញ្ញា ហ៊ិន ចន្ទនិរ័ត្ន, អ្នកនាង សុខ សោម៉ាវត្តី, លោក ហៃ ប៉ោហុង រួមជាមួយដៃគូពាណិជ្ជកម្ម និងម្ចាស់ហាងលក់ទូរស័ព្ទជាច្រើនរយនាក់។
ការដាក់ចេញនូវម៉ូឌែល OPPO F9 ក្រុមហ៊ុនរំពឹងថា វានឹងអាចបំពេញតម្រូវការ របស់អ្នកប្រើប្រាស់ស្មាតហ្វូនបាន ដោយវាបានធ្វើការ upgrade នូវចំណុចធំៗមួយចំនួនដូចជា៖ ផ្នែកអេក្រង់ ការសាកថ្ម និងរចនារូបរាងខាងក្រៅ។
OPPO F9 ប្រើប្រាស់នូវការរចនាអេក្រង់បែបថ្មី រាងតំណក់ទឹកមុនគេ ដែល OPPOឲ្យឈ្មោះថា Water Drop Screen ដែលវាធ្វើឲ្យផ្ទៃ នៃអេក្រង់កាន់ធំ និងលាតពេញ។
OPPO F9 មានទំហំ 6.3 អ៊ីញ កម្រិតបង្ហាញ FULL HD+ ដែលមានដង់ស៊ីតេ 409ppi រួមជាមួយសមាមាត្រនៃតួខ្លួន 19.5:9។ ចំណែកឯកម្លាំងម៉ាស៊ីនវិញ F9 ប្រើប្រាស់នូវ Chip MTK P60 GPU Mali G72, CPU Octa-Core 2.0GHz ភ្ជាប់ជាមួយ RAM ទំហំ 6GB និងអង្គផ្ទុកទិន្នន័យទំហំ 64GB ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ ColorOS 5.2 ដែលជា system ចុងក្រោយរបស់ OPPO ដើរលើ Android 8.1។
បើនិយាយពីកម្លាំងថ្មវិញ OPPO F9 មានថាមពលថ្ម 3500mAh ទ្រទ្រង់ដោយបច្ចេកវិទ្យាសាកថ្មលឿន VOOC ដែល OPPO បានអះអាងថា សាកថ្ម៥នាទី និយាយទូរស័ព្ទបាន២ម៉ោង ជាងនេះទៅទៀតវាជាបច្ចេកវិទ្យា ដែលមានសុវត្ថិភាព ក្នុងការសាកថ្មជាងគេផងដែរ។
OPPO F9 ត្រូវបានរចនាឡើង ជាលក្ខណៈពណ៌ប្រដេញ(Gradient) ដ៏ស្រស់ស្អាត នៅពេលដែលវាចាំងនឹងពន្លឺ យើងនឹងឃើញនូវក្រឡារាងស្រទាប់ផ្កា ដ៏ផូរផង់នៅលើផ្នែកក្រោយនៃទូរស័ព្ទ។ វាមានពីរពណ៌សម្រាប់ឲ្យលោកអ្នក ធ្វើការជ្រើសរើសក្នុងនោះមានដូចជា ពណ៌ក្រហម (Sunrise Red) និងពណ៌ខៀវ (Twilight Blue)។
OPPO F9 នឹងបើកឲ្យធ្វើការកុម្ម៉ង់ ទិញជាផ្លូវការចាប់ពីថ្ងៃទី២៥ សីហា រហូតដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ហើយអតិថិជន នឹងទទួលបាននូវកាដូរជាច្រើនដូចជា កាបូបស្ពាយខ្នង ជើងទម្រទូរស័ព្ទ កាសធំ Headphone និងស៊ីមកាតSmart លេខពិសេស១ ដែលភ្ជាប់គម្រោងធំ១២សប្តាហ៍។ មួយវិញទៀតនៅថ្ងៃទី០៦ ខែកញ្ញា ជាថ្ងៃនៃការបើកលក់ដំបូង ក៏ដូចជាថ្ងៃដែលអតិថិជន អាចមកទទួលយកទូរស័ព្ទដែលខ្លួនបានធ្វើការកម្ម៉ង់នៅតាមហាង។
ដោយឡែកសម្រាប់តម្លៃនៃទូរស័ព្ទ OPPO F9 គឺត្រឹមតែ៣៣៩ដុល្លារ តែប៉ុណ្ណោះ ដែលតម្លៃនេះ ពិតជាសមស្រប់ និងមានលក្ខណៈពិសេស ដោយប្រើប្រាស់ដោយពោលពេញដោយភាពទាន់សម័យ ជាមួយនឹងគុណភាពល្អប្រសើរ៕