(ភ្នំពេញ)៖ ក្រុមហ៊ុន អេនដ្រូមេដា ឌីស្រ្ទីប៊្យូសិន ខបភើរេសិន (Andromeda Distribution Corporation) បានសហការជាមួយក្រុមហ៊ុន Pivot3 ដើម្បីធ្វើសិក្ខាសាលាមួយ ស្តីពីការប្រគល់សិទិ្ធចែកចាយផ្តាច់មុខ Pivot3 មកឲ្យក្រុមហ៊ុនអេនដ្រូមេដា។
ក្នុងកិច្ចចាប់ផ្តើមបើកទំព័រកម្មវិធីក្រុមហ៊ុន Pivot3 បានប្រគល់នូវវិញ្ញាបប័ត្រដែល បញ្ជាក់ពីការព្រមព្រៀងប្រគល់សិទ្ធិចែកចាយផលិតផលរបស់ខ្លួន មកឲ្យក្រុមហ៊ុន Andromeda ដែលធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខា។
លោក Andy CK Yoon អ្នកតំណាងឲ្យក្រុមហ៊ុន Pivot3 បានលើកឡើងថា ក្រុមហ៊ុន Andromeda បានសហការនិងបង្កើតកម្មវិធីនេះឡើង ក៏ដូចជាផ្តល់ឱកាសឲ្យលោក បានធ្វើបទបង្ហាញលំអិតអំពីដំណេះស្រាយផលិតផលរបស់ខ្លួន នៅក្នុងសិក្ខាសាលានេះ។ ផលិតផលរបស់ Pivot3 គឺជាផលិតផល ដែលកំពុងតែល្បីល្បាញទូទាំងសកលលោក ចំពោះបច្ចេកវិទ្យា Hyper Converged Infrastructure Solutions (HCI)។
លោក Harry Chan អគ្គនាយកនៃក្រុមហ៊ុន Andromeda បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកបានទទួលសេចក្តីទុកចិត្តពីក្រុមហ៊ុន Pivot3 ដែលជាក្រុមហ៊ុនលំដាប់កំពូល និងឈានមុខគេខាងផ្នែក HCI ដែលមានផលិតផលសំខាន់ដូចជា៖ ប្រព័ន្ធគ្រប់គ្រង Data Center និង Surveillance ដែលជាបច្ចេកវិទ្យាថ្មី ដែលកំពុងមានការចាប់អារម្មណ៍ព្រមទាំងទទួល បានការគាំទ្រពីសំណាក់ដៃគូចែកចាយ ក៏ដូចជាអតិថិជនតាមបណ្តាក្រុមហ៊ុននានាជាច្រើន។
លោកបានបន្តថា ក្រុមហ៊ុនរបស់លោកបានទទួលសិទ្ធិចែកចាយ ផ្តាច់មុខដូចជា Barracuda WatchGaurd Panduit Zebra Extreme Cambium QNAP Polycom Ekorack Softing Sangfor McAfee ZyXEL ATEN និង Pivot3 ដែលសុទ្ធសឹងតែជាផលិតផល កំពុងទទួលបានការគាំទ្រស្ទើរតែគ្រប់មជ្ឈដ្ឋានអ្នកប្រើប្រាស់ទាំងអស់៕