(ភ្នំពេញ)៖ បន្ទាប់ពីលេចចេញរូបរាងដ៏ស្រស់ស្អាតនឹងបច្ចេកវិទ្យាដ៏ទំនើបអស្ចារ្យនៃកំពូលស្មាតហ្វូន Samsung Galaxy Note9 ដែលជាទូរស័ព្វស្មាតហ្វូនក្នុងក្ដីស្រមៃដែលគ្រប់គ្នាទន្ទឹងរង់ចាំ ឥឡូវនេះបានមកដល់ទីផ្សារកម្ពុជាហើយជាមួយនឹងកម្មវិធីពិសេសដែលផ្តល់ជូនដល់អ្នកគាំទ្រចាប់ពីថ្ងៃទី២៥ សីហា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ សម្រាប់ការបង់រំលស់ទូរសព្ទ័ Samsung Galaxy Note9 ដោយគ្មានការប្រាក់(០%)រយៈពេល៦ខែ ដោយអតិថិជនគ្រាន់តែបង់មុនត្រឹមតែ៣០% នៃតម្លៃទូរស័ព្ទប៉ុណ្ណោះ។

អតិថិជនក៏អាចបង់រំលស់/ជាវពណ៌ណាមួយក៏បាននិងមានការថែមជូននូវកាសSamsung U-Flex មួយដ៏ទាន់សម័យរួមជាមួយកញ្ចប់smart ធំហ្មងដែរប្រើប្រាស់ដោយ ឥតគិតថ្លៃសម្រាប់រយៈពេល៥២ សប្តាហ៍។សម្រាប់ការថែមជូននេះចាប់ពីថ្ងៃទី៣៥សីហារហូតអស់ពីស្តុក។

Galaxy Note9 ត្រូវបានចាត់ទុកថាជាកំពូលស្មាតហ្វូនដ៏ទំនើបបំផុតប្រចាំឆ្នាំ២០១៨ ដោយសារម៉ាស៊ីនមានសមត្ថភាពខ្ពស់បំផុត ថ្មកាន់បានយូរ និងមុខងារកាន់តែឆ្លាតវៃថ្មីៗបន្ថែមទៀត។ Galaxy Note9 ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយនៃកាមេរ៉ាភ្លោះដ៏ឆ្លាតវៃដែលមានសមត្ថភាពចាប់យករូបភាពកាន់ច្បាស់និងស្អាតជាងមុនទោះស្ថិតក្នុងស្ថានភាពងងឹតបន្តិចក៏ដោយជាមួយនឹងIOS ( F1.5/F2.4)។បន្ថែមលើនេះទៀត មុខងារផ្ដល់ដំណឹងរបស់កាមេរ៉ា នឹងប្រាប់ដល់អ្នកជាមុនក្នុងពេលថត ប្រសិនបើមានអ្នកណាម្នាក់ធ្មេចភ្នែក, មានចំណុចណាមួយព្រឹលៗ, កញ្ចក់ស្រអាប់ និងពន្លឺមិនគ្រប់គ្រាន់ ដូចនេះនឹង ធ្វើឲ្យការថតរូបរបស់បានកាន់តែ ល្អឥតទាស់។ក្នុងនោះផងដែរលោកអ្នកក៏អាចរីករាយនឹងការថត selfie ជាមួយ S-Pen ដោយអ្នកពុំចាំបាច់កាន់កាមេរ៉ា ឬប្រើដងselfie ឡើយ។

ជាមួយដំណើរការប្រព័ន្ធ Android 8.1 Oreo ស្មាតហ្វូនដ៏ទំនើបនេះ មានសមត្ថភាពកាន់តែខ្ពស់ជាងមុន និងដើរលឿនជាងមុន ដោយប្រើបន្ទះឈីប Exynos 9810 ភ្ជាប់ដោយ RAM ទំហំ 6 GB/មេមូរី 128 GB ថែមទាំងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់512GB ដោយមិនចាំបាច់បារម្ភ ពីការឆាប់ពេញនោះទេ។ក្នុងខែកញ្ញាខាងមុខនេះផងដែរក្រុមហ៊ុនសាមសុងនឹងចេញលក់នៅGalaxy Note9 ដែលមាន RAM ទំហំ 8 GB/មេមូរី 512 GB។

អ្វីដែលអស្ចារ្យលើសពីនេះទៅទៀតគឺប៊ិក S-Pen ជាចំណុចដែលធ្វើឲ្យ Galaxy Note9 គ្មានគូប្រដូច និងជាលើកទី១ មិនធ្លាប់មាន ដែល ប៊ិក S-Pen បញ្ចេញអានុភាពបច្ចេកវិទ្យា Bluetooth និងដើរតួជាតេឡេបញ្ជាដ៏តូចច្រឡឹងដែលមានភាពឆ្លាតវៃបំផុត។

តាមរយៈ S-Pen អ្នកអាចថតរូបភាព, ចុចបញ្ជា slide, បិទបើកវីដេអូ Youtube និងកម្មវិធីជាច្រើនទៀត។ លើសពីនេះទៀត S-Pen អាចបញ្ចូលថ្មទូរស័ព្ទបានផងដែរ នៅពេលទូរស័ព្ទនេះអស់ថ្ម ដោយអ្នកគ្រាន់តែស៊កប៊ិកនេះចូលទូរស័ព្ទត្រឹម៤០វិនាទី ទូរស័ព្ទរបស់អ្នកនឹងមានភ្លើងអាចប្រើបាន៣០នាទីបន្តទៀត។ លោកអ្នកក៏អាចគូស, រចនា, បញ្ចេញគំនិតអ្វីនៅលើអេក្រង់ Galaxy Note9 ជាមួយ S-Pen បានដោយរលូន និងរស់រវើកគ្រប់ពេលដែលអ្នកត្រូវការ។

ចំណុចដ៏អស្ចារ្យទាំងនេះហើយ ទើបធ្វើឲ្យកំពូលស្មាតហ្វូនលំដាប់កំពូលនេះទទួលបានការគាំទ្រច្រើនសន្ធឹកសន្ធាប់ដែលធ្វើឲ្យការកុម្មង់ទុកមុនអស់ស្តុកមុនពេលកំណត់។

ដូច្នេះ សូមប្រញាប់រួសរាន់អញ្ជើញទៅយក Galaxy Note9 សំណព្វចិត្តរបស់អ្នក ទាំងអស់គ្នាណា!!!
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចអញ្ចើញមកកាន់បណ្តាសាខាចែកចាយរបស់សាមសុង ឬ ទំនាក់ទំនងមកកាន់លេខ 1800 203 232 ៕