(ហ្សាកាតា)៖ កីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងទៀតហើយ នៅក្នុងការប្រកួតកីឡា Asian Games លើកទី១៨ នៅប្រទេសឥណ្ដូនេស៊ី ក្នុងវិញ្ញាសា Runabout 1100 Stock ។ ប៉ុន្ដែបន្ដិចទៀតនេះ កីឡាករឆ្នើមកម្ពុជារូបនេះដដែល នឹងត្រូវប្រកួតលើវិញ្ញាសា Ski Modified វិញម្ដង ដើម្បីប្រជែងមេដាយមាស ខណៈរូបគេកំពុងមានពិន្ទុឈរកំពូលតារាង ។ នេះបើតាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជានាយបេសកកម្ម ៕