(ភ្នំពេញ)៖មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញបានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មភ្នំពេញ និងអាជ្ញាធរសង្កាត់ ដេប៉ូ ខណ្ឌទួលគោកចុះត្រួតពិនិត្យទំនិញស្ករត្នោតនៅ តាមស្តង់លក់ស្ករត្នោត ខាងក្រោយផ្សារដេប៉ូបានចំនួន០៥ ស្តង់ និងយកគំរូចំនួន៣៤គំរូបញ្ជូនមករថយន្តពិសោធន៍ចលត័ដើម្បីរកសារកសារធាតុគីមីហាមឃាត់ ដោយបានធ្វើការណែនាំទៅលើផ្នែកអនាម័យ និងការរក្សាទុកដាក់ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ។
សកម្មភាពនេះធ្វើឡើងនៅព្រឹកថ្ងៃ សៅរ៍ ១៤កើត ខែស្រាពណី ឆ្នាំច សំរឹទ្ឋិស័កពស ២៥៦២ត្រូវនឹងថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០១៨។
លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដែលដឹកនាំចុះពិនិត្យផ្ទាល់បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ លោកបានណែនាំផ្នែកអនាម័យ ដោយប្រាប់ទៅដល់ក្រុមអាជីវករ ត្រូវលាងសម្អាតទីតាំងដែលដាក់លក់ស្ករត្នោត នឹងសម្ភារផ្សេងឲ្យបានរាល់ថ្ងៃ ជាពិសេសមុនកូរលាយស្ករត្នោត ត្រូវពាក់ស្រោមដៃ នឹងសម្លៀកបំពាក់ស្អាតបាត ដើម្បីរក្សាបាននៅផាសុខភាពនឹងអនាម័យល្អ ។
លោក គង់ វុទ្ធី បានបន្តថាក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមរកសារធាតុគីមី ហាមឃាត់ទៅលើទំនិញដូចជា៖ គុយទាវសរសៃតូច សរសៃមីលឿង លត គុយទាវសរសៃធំ ប្រហិតសាច់គោ ជ្រក់ត្រសក់ មឹក បង្គារ ត្រីងៀត ត្រីបង្ហើម សាច់ក្រក ស្ករត្នោត ជាលទ្ឋផលពុំឃើញមានសារធាតុគីមីហាមឃាត់ទេ ក្រោយពីការត្រួតពិនិត្យ មន្ត្រីលោកបានយកគំរូបន្លែមួយចំនួនបញ្ជូនទៅមន្ទីរ ពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីរកនៅសារធាតុគីមីហាមឃាត់ផ្សេងទៀត នឹងធ្វើការណែនាំដល់អាជីវករឲ្យ យល់ដឹងអំពី សុវត្ថិភាពចំណីអាហារ។
ជាមួយគ្នានោះលោក គង់ វុទ្ធី លោកបានបញ្ជាក់ថា សកម្មភាពទាំងនេះធ្វើឡើងតាមបទបញ្ជា របស់លោកប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋាន កាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ ដែលគិតអំពីសុវត្ថិភាពនិងសុខភាពដល់បងប្អូនប្រជាពលរដ្ឋ ហើយសកម្មភាពនេះគឺបានធ្វើឡើងដូច ភ្លៀងរលឹមយ៉ាងដូច្នេះដែរ៕