(បន្ទាយមានជ័យ)៖ មន្ត្រីគយ នៃការិយាល័យស្រាវជ្រាវតំបន់៥ សហការសហការជាមួយកម្លាំងនគរបាល ក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានឆ្មក់ចុះបង្ក្រាបទីតាំងលក់ម៉ូតូស៊េរីទំនើបៗ ចំនួន២កន្លែងចំនួន១០គ្រឿង និងត្រួតពិនិត្យទីតាំងផ្សេងៗ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ឈុន សុទ្ធាសុវណ្ណារី ភ្នាក់ងារគយ និងរដ្ឋាករ នៃការិយាល័យស្រាវជ្រាវតំបន់៥ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះថា ក្រោមការសម្របសម្រួលរបស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំក្រុមការងារប្រតិបត្តិការសមត្ថកិច្ចចម្រុះ ​ចុះឆែកឆេរគេហដ្ឋានមួយកន្លែង ដែលសង្ស័យមានរក្សាទុកម៉ូតូអត់ពន្ធនាំចូល ជាច្រើនគ្រឿង នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ធ្វើការដកហូតបានម៉ូតូអត់ពន្ធ ចំនួន៦គ្រឿង ម៉ាកឃ្លីក ចំនួន៣គ្រឿង, ម៉ាកស្យូមម័រអ៊ិច ចំនួន ១គ្រឿង ,ម៉ាកភីស៊ីអ៊ីច ១គ្រឿង, ម៉ាកស្តុបពី ១គ្រឿង ពីម្ចាស់ឈ្មោះ ផន ថាវរៈ ភេទប្រុស អាយុ៣៣ឆ្នាំ។

ដោយឡែក ទីតាំងផ្សេងមានចាក់សោរ នៅទីតាំងជាប់គ្នា ភ្លាមនោះសមត្ថកិច្ចចម្រុះធ្វើការឆែកឆេរ ក៏បានឃើញមានម៉ូតូជាច្រើនគ្រឿង និងបានឆែកឆេរតែម្តង ហើយឈ្មោះ ផន ថាវរៈ បានអះអាងថា ជាផ្ទះគេជួល ហើយម្ចាស់គេនៅផ្សារថៃ ដោយឈ្មោះ ផន ថាវរៈ បានបើកចាក់សោរឱ្យក្រុមសមត្ថកិច្ចចម្រុះពិនិត្យ ហើយរកឃើញមានម៉ូតូដែលសង្ស័យថា អត់ពន្ធចំនួន៤គ្រឿង ថែមទៀត មានម៉ាក ឃ្លីក១គ្រឿង ម៉ាកភីស៊ីអ៊ិច ៣គ្រឿង។

បច្ចុប្បន្ននេះ សមត្ថកិច្ចគយបានយកម៉ូតូខាងលើនេះ ទៅរក្សារទុកនៅស្នាក់គយ និងរដ្ឋាករ នៃការិយាល័យស្រាវជ្រាវតំបន់៥ ដើម្បីឱ្យម្ចាស់ចូលខ្លួនបង់ពន្ធស្រប់ច្បាប់។ នាពេលនោះដែលសមត្ថកិច្ចចម្រុះបានអំពាវនាដល់អាជីវកទាំងអស់ ចូលរួមសហការណ៍ជាមន្ត្រីជំនាញ និងចូលរួមបង់ពន្ធចូលរដ្ឋ កុំបន្តសកម្មភាពដាក់តាំងលក់គ្មានច្បាប់ទំលាប់៕