(ភ្នំពេញ)៖ ដឺ លែនម៉ាក ២៧១ ជាគម្រោងអភិវឌ្ឍលំនៅឋានដ៏ប្រណិត គ្របដណ្តប់លើផ្ទៃដីជិត ៤២ហិចតា របស់ក្រុមហ៊ុន ជីប ម៉ុង លែន។ លក្ខណពិសេសរបស់គម្រោង ដឺលែនម៉ាក ២៧១ គឺគម្រោងមួយនេះមិនត្រឹមតែមានលំនៅឋានប្រណិតប៉ុណ្ណោះទេ  ថែមទាំងមានមជ្ឈមណ្ឌលពាណិជ្ជកម្ម  អគារការិយាល័យ ខុនដូ សណ្ឋាគារលំដាប់អន្តរជាតិ និងជាពិសេស ផ្សារទំនើបខ្នាតធំដ៏ប្រណិតមួយផងដែរ។

ផ្សារទំនើបខ្នាតធំមួយនេះ នឹងត្រូវបានបើកបុកគ្រឹះសាងសងនាពេលឆាប់ៗខាងមុខនេះ។ នៅពេលអនាគត តំបន់ពិសេសមួយនេះ នឹងក្លាយទៅជាទីក្រុងរណបថ្មីមួយរបស់ទីក្រុងភ្នំពេញ។

ដឺលែនម៉ាក ២៧១ គឺជាកន្លែងល្អបំផុតសម្រាប់ការរស់នៅ និងការប្រកបអាជីវកម្មនានា ដោយតំបន់នេះហ៊ុមព័ទ្ធទៅដោយគ្រឹះស្ថានសិក្សាល្បីៗទាំងជាតិ និងអន្តរជាតិ ធនាគារធំៗ មន្ទីរពេទ្យ និងផ្សារទំនិញ។
ដោយប្រកាន់ខ្ជាប់បទដ្ឋានអន្តរជាតិ ដឺ លែនម៉ាក ២៧១ ត្រូវបានសាងសង់ឡើងដោយ យកចិត្តទុកដាក់ និងផ្តោតសំខាន់លើគុណភាពជាចំបង ក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់របស់វិស្វករជំនាញ៕