(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
* ព័ត៌មានជាតិ (Cambodia News)
១៖ ជយោ! កម្ពុជាឈ្នះមេដាយមាស Asian Games ហើយ ដែលដណ្ដើមបានដោយកីឡាការិនីកូនកាត់ខ្មែរ-អាមេរិក ខាន់ ចេសា (ចុចអាន)
២៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌា នឹងទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃ ដើម្បីចុះហត្ថលេខាលើឯកសារចំនួន៣ (ចុចអាន)
៣៖ សម្តេច ទៀ បាញ់៖ ការបង្កើត «ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» ជាផ្នែកមួយ នៃនយោបាយឈ្នះ-ឈ្នះ ដ៏ថ្មីសន្លាងរបស់សម្តេចតេជោ ហ៊ុន សែន និងជាស្មារតីផ្សះផ្សារជាតិ (ចុចអាន)
៤៖ បើទោះបីកំណត់មុខសញ្ញាមិនទាន់បាន តែសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ កំពុងបើកប្រតិបត្តិការយ៉ាងក្ដៅគគុក តាមបង្ក្រាបក្រុមចោរប្លន់ធនាគារទាំងកណ្ដាលថ្ងៃ, ធនាគារនៅបន្ដបិទទ្វារផ្អាកដំណើរការ ជាបណ្តោះអាសន្ន (ចុចអាន)
៥៖ ក្រសួងសេដ្ឋកិច្ច និងធនាគារជាតិ អំពាវនាវដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដាច់ខាតមិនត្រូវរឹបអូសទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នោះឡើយ (ចុចអាន)
៦៖ ក្រោយដោះលែង តុលាការកាត់ទោសអ្នកស្រី ទេព វន្នី និងសកម្មជនបឹងកក់៥រូបផ្សេងទៀតឱ្យជាប់ពន្ធនាគារម្នាក់៦ខែក្នុងសំណុំរឿងថ្មី ប៉ុន្តែទោសទាំងនេះត្រូវព្យួរ (ចុចអាន)
៧៖ ក្រសួងធនធានទឹក៖ តំបន់ខ្ពង់រាបភាគឦសាន និងបណ្ដាខេត្តនៅតាមព្រំដែនកម្ពុជា-វៀតណាម អាចនឹងមានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន (ចុចអាន)
៨៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម គាំទ្រភាពជាដៃគូរវាងអង្គការ UNDP និងក្រុមហ៊ុនចិន Green Leader ក្នុងការអភិវឌ្ឍន៍វិស័យដំឡូងមីនៅកម្ពុជា (ចុចអាន)
៩៖ ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិ ភ្ញាក់ផ្អេីលចំពោះភាពរីកចម្រេីននៅកម្ពុជា (ចុចអាន)
១០៖ ស.ស.យ.ក រាជធានីភ្នំពេញ ប្រកាសផ្តល់រង្វាន់ដល់សិស្សឆ្នើម ក្នុងការប្រឡងបាក់ឌុប នៅភ្នំពេញ (ចុចអាន)
១១៖ ទណ្ឌិត សម រង្ស៊ី បង្ហាញចេតនាទុច្ចរិតញុះញង់សម្តេចតេជោ ហ៊ុន សែន រារាំងការដោះលែងអ្នកនយោបាយកំពុងជាប់ឃុំ, អ្នកកំពុងជាប់ឃុំ និងគ្រួសារគួរធ្វើលិខិតថ្កោលទោសទណ្ឌិត សម រង្ស៊ី (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ សាលាឧទ្ធរណ៍កូរ៉េខាងត្បូង សម្រេចបន្ថែមទោសឲ្យលោកស្រី ផាក គឺនហេ ជាប់ពន្ធនាគាររហូតដល់២៥ឆ្នាំ (ចុចអាន)
២៖ នៅសប្ដាហ៍ក្រោយនេះ! រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងបំពេញទស្សនកិច្ចជាលើកទី៤ ទៅកាន់កូរ៉េខាងជើង (ចុចអាន)
៣៖ ប្រធានាធិបតីហ្វីលីពីនថានឹងជួបក្រុមមន្ត្រីអាមេរិក ដែលហាមមិនឱ្យលោកទិញអាវុធពីចិន និងរុស្ស៊ី (ចុចអាន)
៤៖ ក្រុងប៉េកាំង៖ ចិន និងសហរដ្ឋអាមេរិក ពិភាក្សាគ្នាពីបញ្ហាពាណិជ្ជកម្មប្រកបដោយលក្ខណៈស្ថាបនា និងស្មោះត្រង់ (ចុចអាន)
៥៖ អាមេរិក តែងតាំងបេសកជនពិសេសថ្មី ដើម្បីដឹកនាំកិច្ចចរចាជាមួយកូរ៉េខាងជើង (ចុចអាន)
៦៖ អាមេរិកព្រមានថា នឹងពុំឲ្យមានការអត់ឱនជាដាច់ខាត បើរុស្ស៊ីហ៊ានលូកលាន់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកាខាងមុខ (ចុចអាន)
៧៖ លោក Scott Morrison នឹងក្លាយជានាយករដ្ឋមន្ត្រីអូស្រ្ដាលីថ្មី ខណៈលោក Turnbull ត្រូវបណ្ដេញពីតំណែង (ចុចអាន)
៨៖ បទវិភាគ៖ ប្រធានាធិបតី អឺដូហ្គាន់ ដឹងមុនថាប្រទេសតួកគីនឹងជួបវិបត្តិសេដ្ឋកិច្ច ប៉ុន្តែសុខចិត្តឈរឱបដៃមើល (ចុចអាន)
៩៖ ចិន និងឥណ្ឌាយល់ព្រមពង្រីកទំនាក់ទំនងយោធា ចំពេលកំពុងមានជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក (ចុចអាន)
១០៖ ប្រធានាធិបតីហ្វីលីពីន ឌូតឺតេ ថាមិនទិញយន្តហោះចម្បាំង F-16 ឡើយ ក្រោយរងការប្រមាថពីអាមេរិក (ចុចអាន)
១១៖ វិស័យលក់គ្រឿងសំអាងនៅចិន មានកំណើនយ៉ាងឆាប់រហ័ស (ចុចអាន)
១២៖ យោធាអាមេរិក ជម្លៀសយន្តហោះនិងនាវាចម្បាំង ចេញពីរដ្ឋហាវ៉ៃ ដើម្បីបញ្ចៀសពីការវាយប្រហារដោយព្យុះហឺរីខិន «លេន»(ចុចអាន)