(ភ្នំពេញ)៖ ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងគោលដៅធានានូវសុខមាលភាព និងភាពពេញចិត្តជូនភ្ញៀវទេសចរ និងរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យសមុទ្រលើកទី៧ នៅខេត្តកោះកុង ចុងឆ្នាំ២០១៨ខាងមុខ ក្រសួងទេសចរណ៍ បានអំពាវនាវដល់ប្រតិបត្តិករពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តតាមឱ្យបានខ្ជាប់ខ្ជូនតាមសេចក្ដីណែនាំ ស្ដីពីការពង្រឹងគុណភាពសេវាកម្ម អាជីវកម្ម ឧស្សាហកម្មទេសចរណ៍ សម្រាប់អបអរសាទរពិធីបុណ្យសមុទ្រ។
អ្វីដែលក្រសួងទេសចរណ៍ណែនាំដល់ប្រតិបត្តិករទេសចរណ៍ អាជីវករឱ្យអនុវត្តតាមនោះ មានទាំងសោភ័ណភាពទូទៅ សណ្ដាប់ធ្នាប់ អនាម័យ គុណភាពសេវាកម្ម និងបដិសណ្ឋារកិច្ច។ ពិធីបុណ្យសមុទ្រលើកទី៧ (ជុំទី២) នៅខេត្តកោះកុងនេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨។
ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍៖