(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,១៦៣គ្រឿង រកឃើញល្មើសច្បាប់២៦៤គ្រឿង (ម៉ូតូ៦៩ភាគរយ) អប់រំ១០០គ្រឿង និងផាកពិន័យ១៦៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៤ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន១,១៦៦គ្រឿង, អប់រំ៥៨គ្រឿង និងផាកពិន័យចំនួន១១៥គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៤ ខែសីហានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៣៤,២៤៦គ្រឿង រកឃើញយានយន្តល្មើស៣,៦៥៥(ម៉ូតូ៦៣%) ក្នុងនោះអប់រំ១,៥៦០គ្រឿង និងផាកពិន័យ២,០៩៥គ្រឿង៕