(ភ្នំពេញ)៖ ក្រុមហ៊ុនកាហុកភីធីអ៊ី បានសហការចុះហត្ថលេខាជាដៃគូពាណិជ្ជកម្មជា មួយក្រុមហ៊ុន Smart Axiata ក្នុងគោលបំណង បង្កើតទំនាក់ទំនងដៃគូពាណិជ្ជកម្មរ វាងក្រុមហ៊ុនទាំងពីរ ក៏ដូចជាចង់ ឲ្យប្រជាពលរដ្ឋទទួលបាននូវការយល់ដឹងបន្ថែមពី,គុណភាព, គុណប្រយោជន៍ និងសេវាកម្ម ដែលផ្ដល់ដោយក្រុមហ៊ុនទាំង២។
ការចុះកិច្ចសហការ ដៃគូពាណិជ្ជកម្មនេះ ធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ក្នុងនោះក៏នាំមកការបញ្ចុះតម្លៃផ្សេងៗ និងការផ្ដល់ជូនដ៏ពិសេសសម្រាប់ អតិថិជនដែលតែងតែគាំទ្រទូរស័ព្ទដៃស៊ីងតិច និងក្រុមហ៊ុន Smart ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេក្នុងប្រទេស។
លោក ទ្រី លាងគ្រី ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនកាហុក ភីធីអ៊ី ថ្លែងថា អតិថិជនទំាងអស់ អាចរកទិញទូរស័ព្ទដៃស៊ីងតិច នៅតាមបណ្តាស្មាតសប (Smart Shop) ទូទាំងប្រទេស ហើយថែមទាំងទទួលបាន លេខស៊ីមកាតល្អៗក៏ដូចជាការប្រើប្រាស់ អ៊ីនធឺណេតរហូតដល់១២សប្តាហ៍»។
លោកប្រធានគ្រប់គ្រងទូទៅ ក៏បានថ្លែងអំណរគុណក្រុមហ៊ុន Smart ដែលជឿជាក់លើទូរស័ព្ទដៃស៊ីងតិច និងបានដាក់លក់ទូរស័ព្ទដៃស៊ីងតិច ជាផ្លូវការនៅតាម ស្មាតសប (Smart Shop) នៅថ្ងៃទី០១ ខែសីហា នេះផងដែរ។
អ្នកស្រី ស៊ឹម ចាន់សុភ័ក្រ្ដ ប្រធានផ្នែកអភិវឌ្ឍផលិតផល និងឧបករណ៍ក្រុមហ៊ុន Smart Axiata ថ្លែងថា «ក្រុមហ៊ុន Smart មានសេចក្តីសោមនស្សរីករាយ ដែលភាពជាដៃគូជាមួយ ក្រុមហ៊ុនកាហុកភីធីអ៊ីនេះ អាចធ្វើឲ្យអតិថិជន របស់ក្រុមហ៊ុន Smart អាចជាវទូរស័ព្ទដៃស៊ីងតិចបាន»។
ជាមួយនឹងការដាក់លក់ ទូរស័ព្ទដៃស៊ីងតិចតាមស្មាតសប (Smart Shop) ទាំងអស់ អតិថិជនអាចជាវស្មាតហ្វូន ដែលមានតម្លៃសមរម្យ និងគុណភាពគួរជាទីទុកចិត្ត ដើម្បីរីករាយជាមួយបណ្តាញទូរស័ព្ទ 4.5G របស់ស្មាត និងការផ្ដល់ជូនជាមួយទូរស័ព្ទដ៏គួរឲ្យចាប់អារម្មណ៍។
ក្រុមហ៊ុនទាំង២ សង្ឃឹមយ៉ាងមុតមាំ ទៅលើកិច្ចសហកាដៃគូពាណិជ្ជកម្មមួយនេះ នឹងមានការអភិវឌ្ឍន៏លូតលាស់ទៅទន្ទឹមគ្នា និងការសហការគ្នាយូរអង្វែង។
សូមបញ្ជាក់ថា ក្រុមហ៊ុន Smart ជាប្រតិបត្តិករទូរគមនាគមន៍ចល័ត ដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើប ទាន់សម័យក្នុងប្រទេសកម្ពុជា៕