Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

​ទីបំផុត ​សាន់ដេ ​បញ្ចេញ ​Full MV ​៣បទ​​ជាសាច់​រឿង​​ របស់​ សុខ ពិសី ​និង​ឆាយ វីរៈយុទ្ធ ​ធ្វើឲ្យ​អ្នកគាំទ្រ​ពេញ​ចិត្តស្ដូក! (Video Inside)

24-08-2018 16:37

(ភ្នំពេញ)៖ ផលិតកម្មសាន់ដេ មុននេះបន្តិចបានទម្លាយ និងប្រកាសផ្សព្វផ្សាយផ្លូវការ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន និងបញ្ចូលក្នុងប្រព័ន្ធសង្គមយូធូ នូវ ចម្រៀងចំនួន៣បទជាប់ៗគ្នា ដែលជាសាច់រឿងសម្តែងរួមគ្នា រវាងកំពូលតារាចម្រៀងប្រុស លោក ឆាយ វីរៈយុទ្ធ និងកញ្ញា សុខ ពិសី បង្កការចាប់អារម្មណ៍ខ្លាំង សម្រាប់ទស្សនិកជនអ្នកគាំទ្រ ដោយអ្នកទស្សនាបានសម្ដែងការពេញចិត្ត និងលាន់មានសរសើរថា ពីរោះៗដូចៗគ្នា។

បើតាមការបញ្ជាក់នៅលើ Page ផ្លូវការរបស់ផលិតកម្មសាន់ដេ ដែលបានបង្ហោះភ្ជាប់ជាមួយ MV បទចម្រៀងនៃសាច់រឿងទាំង៣បទនោះ គឺមានដូចជា បទ «ស្រឡាញ់អូនមួយពេល ស្រឡាញ់គេមួយជីវិត,ហេតុអ្វីយកអូនលេងសើច» និងបទ «នឹកតែមិនអាចជួប» ខណៈតាមរយៈបទចម្រៀងជាខ្សែរឿង ដែលបញ្ចូលគ្នាទាំង៣បទនេះ ក្រោយពេលបញ្ចេញផ្សព្វផ្សាយ នៅលើបណ្តាញសង្គមភ្លាមៗនោះ គឺទទួលបានការចាប់អារម្មណ៍ និងគាំទ្រច្រើនពីសំណាក់យុវវ័យ និងមហាជន។ មិនតែប៉ុណ្ណោះ ក៏មានការបន្តចែករំលែកយ៉ាងព្រោងព្រាត នៅលើបណ្តាញសង្គមហ្វេសប៊ុក ផងដែរ។

ប្រភពពីភាគីផលិតកម្មសាន់ដេ បានសរសេររៀបរាប់ថា «នេះជាខ្សែរឿង ដែលបញ្ចូលគ្នា៣បទព្រមគ្នា ហើយក៏ជាសាច់រឿង ដែលលោក ឆាយ វីរៈយុទ្ធ និង កញ្ញា សុខ ពិសី សម្តែងរួមគ្នា។ សាច់រឿងនេះមើលហើយទប់ទឹកភ្នែកពុំបាន ដូច្នេះសូមទស្សនា ទាំងអស់គ្នាថា តើសាច់រឿងរវាង លោក ឆាយ វីរៈយុទ្ធ និងកញ្ញា សុខ ពិសី ចុងក្រោយទៅជាយ៉ាងណា?»

ដូច្នេះដើម្បីបានជ្រាបកាន់តែច្បាស់ថា តើនៅក្នុងអត្ថន័យនៃសាច់រឿង ដែលបញ្ចូលគ្នា៣បទ និងជាការសម្តែងរួមគ្នារវាងតារាប្រុស លោក ឆាយ វីរៈយុទ្ធ និងកញ្ញាសុខ ពិសី មានលក្ខណៈពិសេស និងប្លែកភ្នែកកម្រិតណា សូមបង្វែរអារម្មណ៍ប្រិយមិត្ត ទៅទស្សនាសាច់រឿងខាងក្រោមនេះ ទាំងអស់គ្នា៖