(ភ្នំពេញ)៖ ក្រុមហ៊ុន Campura Triangulum Corporation និង ក្រុមហ៊ុន ​IBM​ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ បានសហការគ្នា បង្កើតសិក្ខាសាលាមួយ ស្តីអំពី «Gain Competitive Advantages with IBM Flash System & P9 And Backup Solutions» ដើម្បីចែករំលែកនូវចំណេះដឹងក្នុងការគ្រប់គ្រងទិន្នន័យ ដែលសិក្ខាសាលានេះ ធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។

លោក ​​ដោក កុសល ប្រធានបច្ចេកទេស​ របស់ក្រុមហ៊ុន Campura លើកឡើងថា «ក្រុមហ៊ុន​ Campura ពិតជាមានមោទនភាពជាខ្លាំង ដែលបានក្លាយជាដៃគូតែមួយគត់​ ដែលទទួលសិទ្ធិជា​ IBM Gold Partner ក្នុងការលក់​ផលិតផល IBM នៅក្នុងប្រទេសកម្ពុជា ហើយសិក្ខាសាលានេះ គឺផ្តោតលើដំណោះស្រាយផ្នែក​ IBM Power and Storage Solution ដែលជាផ្នែកមួយដ៏សំខាន់ និងគួរឲ្យយកចិត្តទុកដាក់ពីសំណាក់ អតិថិជនទាំងឡាយ។

លោកបានបន្តរថា IBM គឺជាផលិតផលលេខមួយ ក្នុងពិភពលោកត្រូវបានទទួលស្គាល់ថា ជាផលិតផល ដែលអាចគ្រប់គ្រងទិន្នន័យ​បានល្អជាងគេ​ ដោយក្នុងនោះភាពជាដៃគូររវាង Campura និង IBM បានជួយសំរួលដល់អតិថិជននូវរាល់តម្រូវការជាច្រើន​ ដើម្បីឈានទៅរកភាពជោគជ័យ ហើយលើសពីនេះទៀត​ Campura ក៏​មានអ្នកបច្ចេកទេសដែលមានជំនាញ​ពិតប្រាកដ ដែលមានការទទួលស្គាល់ពី IBM ដើម្បីផ្តល់​អោយអតិថិជននូវរាល់សេវាកម្មល្អ ​មានគុណភាព​ និងភាពជាដៃគូរយូរអង្វែងជាមួយអតិថិជនផងដែរ។

ជាមួយគ្នានេះ លោក Nguyen Van Hai ជា Storage Solution Sale របស់​​ក្រុមហ៊ុន​​​ IBM លោកក៏បានធ្វើបទបង្ហាញ​​ទៅដល់អតិថិជនគ្រប់វិស័យអោយបានស្គាល់ថា ​IBM Storage គឺជាផលិតផលដែលមានការពេញនិយម និងឈានមុខគេ​ ព្រមទាំងបានផ្តល់នូវដំណោះស្រាយដ៏ល្អបំផុតជូនដល់អតិថិជនដូចជា ការការពារ និងថែរក្សា​ Data របស់អតិថិជន។

លោកបានបន្តរថា IBM ត្រូវបា​នគេទទួល​ស្គា​ល់​ថា ជា​ផលិតផលដែលមាន​ប្រសិទ្ធភាពក្នុងការផ្គត់ផ្គង់ ហើយលោកក៏បានថ្លែងអំណរគុណ ទៅដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រក្នុងការ​ប្រើប្រាស់ផលិតផល​ IBM ដែលមានក្រុមហ៊ុន Campura Triangulum Corporation ជាដៃគូក្នុងការផ្គត់ផ្គង់ និងផ្តល់សេវាកម្មដើម្បីបំពេញតម្រូវការរបស់អតិថិជនក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។

លោក Nguyen Van Hai ក៏បានថ្លែងអំណរគុណចំពោះអតិថិជន ដែលបានចូលរួមក្នុងសិក្ខាសាលានេះ ដោយអតិថិជននឹងទទួលបាននូវចំណេះដឹង ក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យាទំនើបៗរបស់ក្រុមហ៊ុន IBM ដោយបានណែនាំក្នុងការស្វែងយល់ ពីរបៀបប្រើប្រាស់ដែលជាដំណោះស្រាយដ៏ល្អបំផុត នឹងជួយបង្កើនអាជីវកម្មអោយកាន់តែរីកចំរើន៕