(កំពង់ស្ពឺ)៖ លោក នរ រតនៈវឌ្ឍនោ ប្រធានគណៈពង្រឹងក្រុមការងារចុះជួយឃុំវល្លសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រួមដំណើរលោក ស៊ឹម រតនៈ អភិបាលស្រុកសំរោងទង បានអញ្ជើញប្រជាការពារក្នុងឃុំវល្លសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺជិត៤០០នាក់ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ហូបបាយសាមគ្គី និងថ្លែងអំណរគុណពួកគាត់ ដែលបានចូលរួមថែរក្សា ដំណើរការបោះឆ្នោតនាពេលកន្លងទៅ។
ប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយឃុំវល្លសរ បានលើកឡើងថា ថ្ងៃនេះលោកសូមថ្លែងអំណរគុណដល់បងប្អូនជា ប្រជាការពារ ដែលបានថែរក្សាសន្តិសុខ របៀបរាបរយក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ។
លោករដ្ឋលេខាធិការ ក៏ថ្លែងនូវការដឹងគុណចំពោះប្រជាពលរដ្ឋក្នុងឃុំទាំងអស់ ដែលបានបោះឆ្នោតគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា រហូតគណបក្សប្រជាជនឈ្នះភ្លូកទឹកភ្លូកដី៕