(ភ្នំពេញ)៖ ក្រោមកិច្ចប្រជុំភាពជាដៃគូរវាងវិស័យសុខាភិបាល រដ្ឋអំណាចមូលដ្ឋាន និងមន្រី្តអនុវត្តច្បាប់ ក្នុងការអនុវត្ត ការព្យាបាលអ្នកញៀនគ្រឿងញៀន ដោយផ្អែកលើសហគមន៍នៅខណ្ឌច្បារអំពៅ នៅភោជនីយដ្ឋាន ទន្លេរបាសាក់២ នាពេលថ្មីៗនេះ ក្រសួង ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ បានរួមគ្នាដាក់ចេញនូវយុទ្ធសាស្ដ្រមួយមួយចំនួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ឲ្យកាន់តែប្រសើរបន្ថែមទៀត ដែលជាកត្ដាមួយជួយជំរុញដល់ ក្រុមគ្រួសារដែលមានសមាជិកញៀនគ្រឿនញៀន ក៏ដូចជាសាម៉ី ខ្លួនមកទទួលសេវាព្យាបាល និងឈានដល់ផ្ដាច់បានជោគជ័យ។
ក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១,ទី២ និងទី៣ បានផ្តល់នូវផលវិជ្ជមានសម្រាប់ប្រទេសជាតិទាំងមូល។ ដូច្នេះធ្វើឲ្យរាល់បទឧក្រិដ្ឋ មានការថមថយ ដែលទទួលបានការគាំទ្រពីមហាជនជាតិ និងអន្តរជាតិ ដែលបានធ្វើឲ្យបរិយាកាសសន្តិសុខ និងសណ្តាប់ធ្នាប់ មានភាពល្អប្រសើរ។
កន្លងមករាជរដ្ឋាភិបាល បានប្រើបា្រស់ដើមទុនដាក់អាយុជីវិតក្នុងការធានាបាននូវសន្តិភាព ថ្ងៃនេះយើងទាំងអស់គ្នាគ្រាន់តែប្រើបា្រស់មូលធនបញ្ញា និងស្មារតី កម្លាំងមួយចំនួន ដើម្បីចូលរួមគាំទ្រការរួមចំណែកកសាងនូវបរិយាកាស សន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ សម្រាប់មូលដ្ឋានខណ្ឌច្បារអំពៅទាំងមូល ជាពិសេសសង្កាត់ច្បារអំពៅ១ និងច្បារអំពៅ២ បន្តយកចិត្តទុកដាក់រាល់សមិទិ្ធផលដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែង ហើយអ្នកមិនឃើញយើងធ្វើទាំងអស់គ្នា នឹងឃើញយើងនៅពេលក្រោយ។
នាយឧត្ដមសេនីយ៍ បានបន្ដថា ឆ្នាំ២០១៧ មានអ្នកប្រើប្រាស់គ្រឿងញៀនសរុបចំនួន ១៨,១០៤ នាក់ ក្នុងនោះអ្នកបានមកទទួលការពិនិត្យព្យាបាល នៅតាមសេវាសុខាភិបាលសាធារណៈមានតែ ៣,១០១នាក់ប៉ុណ្ណោះ ឯអ្នកញៀនគ្រឿងញៀនទៅទទួលសេវាតាមមណ្ឌលបណ្តោះអាសន្នមានដល់ទៅ១២,៦៩៥នាក់ ចំណែកឯអ្នកញៀនគ្រឿងញៀនដែលពុំទទួលបានសេវាណាមួយឡើយមាន ២,៣០៨នាក់។
មានកត្តាមួយចំនួន ដែលនាំឱ្យមានការរាំងខ្ទប់អ្នកញៀនគ្រឿងញៀន មិនឱ្យទៅទទួលសេវា ពិនិត្យព្យាបាលតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពឱ្យបានច្រើន ក្នុងនោះមានកត្តាសំខាន់មួយ គឺកង្វះការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិការណ៍ ឱ្យស៊ីសង្វាក់គ្នាលើការអនុវត្តយន្តការ ព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍រវាងមន្ត្រីសុខាភិបាល ជាមួយរដ្ឋអំណាច មូលដ្ឋាន និងមន្ត្រីអនុវត្តច្បាប់នៅតាមមូលដ្ឋាន ទាំងលើការស្រាវជ្រាវរកមុខសញ្ញាអ្នកប្រើប្រាស់ គ្រឿងញៀន ការបញ្ជូន ការតាមដានជាដើម។
ជាមួយគ្នានេះ នាយឧត្ដមសេនីយ៍ ក៏ស្នើឱ្យលោកប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់រៀបចំពង្រឹងសេវាព្យាបាលអ្នកញៀនគ្រឿងញៀន ឱ្យបានកាន់តែមានប្រសិទ្ធភាព និងនិរន្ត៍ភាពដូចជាសេវាព្យាបាលដទៃទៀតដែរ។
ទន្ទឹមគ្នានោះដែរ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានលើកឡើងផងដែរថា បច្ចុប្បន្នក្រសួងសុខាភិបាល បានកំពុងយកចិត្ដទុកដាក់ និងដាក់ចេញនូវវិធានការណ៍រួចរាល់ផងដែរ ក្រៅពីពង្រីកសេវាព្យាបាលអ្នកជំងឺផ្លូវចិត្ត និងអ្នកញៀនគ្រឿងញៀន នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈបានចំនួន ៤១៩កន្លែង និងនៅតែបន្តការបណ្តុះបណ្តាល ថ្មីដល់គ្រូពេទ្យព្យាបាល និងគិលានុបដ្ឋាកបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការសេវារបស់ ប្រជាពលរដ្ឋដែលមានការកើនឡើងជារៀងរាល់ឆ្នាំ ។ដូច្នេះ ភាគីទាំងអស់ត្រូវតែបន្ដចូលរួម និងបង្កើនការ យកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងការព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍ ក្នុងភាពជាដៃគូជាមួយវិស័យសុខាភិបាល ធ្វើការគាំទ្រដល់ក្រុមគ្រួសារអ្នកញៀនគ្រឿងញៀន ក្នុង ការបញ្ជូនអ្នកញៀនទៅទទួលសេវាព្យាបាលសុខាភិបាល និងតាមដានការព្យាបាលពួកគាត់ឱ្យបាន ជាប់លាប់។
បើតាម ឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការរងរាជធានីភ្នំពេញ បានឲ្យដឹងថា ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ចំនួនពីរលើក ឆ្នាំ២០១៧របស់រាជរដ្ឋាភិបាល ត្រូវបានចាត់តាំងអនុវត្តយ៉ាងផុលផុសបំផុត ដោយ
មានការចូលរួមពីគ្រប់ស្រទាប់ប្រជាពលរដ្ឋ មន្រី្តរាជការ និងមហាជន ដែលបង្កើតបានជាចលនាជាតិ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស ដោយទទួលបានលទ្ធផលល្អប្រសើរព្រមទាំងមានការគាំទ្រ។
សូមជម្រាបថា កន្លងមកនេះ លោកស្រី ឱ វណ្ឌឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល ក៏បានជំរុញដល់រដ្ឋអំណាច និងសមត្ថកិច្ចមូលដ្ឋានត្រូវបង្កើនការយកចិត្ត ទុកដាក់ធ្វើការគាំទ្រដល់ក្រុមគ្រួសារអ្នកញៀនគ្រឿងញៀន ដើម្បីឱ្យអ្នកញៀនបានទៅទទួលសេវាព្យាបាល នៅក្នុងសហគមន៍ដោយជាប់លាប់ ជាពិសេសតាមរយៈយន្តការគណៈកម្មការសម្របសម្រួល ការព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍នៅតាមឃុំសង្កាត់ ដែលត្រូវបង្កើត ឡើងដោយអភិបាលខណ្ឌ ក្រុង-ស្រុក។
ដោយឡែកមន្រ្តីសុខាភិបាលត្រូវធ្វើការព្យាបាល ការផ្តល់ប្រឹក្សា និងព្យាបាលបន្តអ្នកញៀន គ្រឿងញៀនឱ្យបានជាប់លាប់ ពិសេសត្រូវយកចិត្តទុកដាក់គ