(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់, របួសធ្ងន់៦នាក់ និងរបួសស្រាល២នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៨គ្រឿង, រថយន្ដធុនតូច២គ្រឿង,រថយន្ដធុនធំ៣គ្រឿង និងកង១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ និងកត្តាយាន។
សូមបញ្ជាក់ថា រយៈពេល២៣ថ្ងៃចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចណ៍កើតឡើងចំនួន១៩១លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៩០នាក់, របួសស្រាល៨៩នាក់ និងរបួសធ្ងន់១៦៤នាក់៕