(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,៤៥៦គ្រឿង រកឃើញល្មើសច្បាប់២១៤គ្រឿង (ម៉ូតូ៦៧ភាគរយ) អប់រំ៩២គ្រឿង និងផាកពិន័យ១២២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៣ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន១,១៨២គ្រឿង, អប់រំ៤៨គ្រឿង និងផាកពិន័យចំនួន៨៣គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៣ ខែសីហានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៣២,០៨៣គ្រឿង រកឃើញយានយន្តល្មើស៣,៣៩១(ម៉ូតូ៦២%) ក្នុងនោះអប់រំ១,៤៦០គ្រឿង និងផាកពិន័យ១,៩៣១គ្រឿង៕