Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលរងខេត្តព្រះវិហារ៖ ប្រជាការពារ ជារបងការពារមួយផ្នែកដ៏រឹងមាំ ​នៅក្នុងមូលដ្ឋាន ដូច្នេះប្រជាការពារ ត្រូវមានការអត់ធ្មត់ សម្របម្រួលជាមួយពលរដ្ឋទូទៅ

23-08-2018 17:29

(ព្រះវិហារ)៖ លោកស្រី ចឹក ហេង អភិបាលរងខេត្តព្រះវិហារ បានថ្លែងថា ប្រជាការពារជារបងការពារមួយផ្នែកយ៉ាងរឹងមាំនៅក្នុងមូលដ្ឋាន ដូច្នេះសូមប្រជាការពារគ្រប់រូប ត្រូវយកចិត្តទុកដាក់បំពេញការងារ និងមានចិត្តអត់ធ្មត់ជាមួយប្រជាពលរដ្ឋទូទៅនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ការលើកឡើងបែបនេះរបស់លោកស្រី ចឹក ហេង ក្នុងឱកាសដែលលោកស្រីអញ្ជើញជាតំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ចូលរួមចែកអំណោយជាសម្លៀកបំពាក់ សម្ភារ និងអំណោយផ្សេងទៀត ដែលជាអំណោយរបស់លោកស្រីឧកញ្ញ៉ា សៀង ចាន់ហេង ជូនប្រជាការពារនិងលោកយាយ លោកតា ប្រជាពលរដ្ឋភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ។

លោកស្រី ចឹង ហេង បានបន្តថា តួនាទីសំខាន់របស់ប្រជាការពារ គឺចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានដូចជា៖ ប៉ុស្តិ៍នគរបាលរដ្ឋបាល ហើយប្រជាការពារមិនអាចមានសិទ្ធចាប់បុគ្គលណាម្នាក់ឡើយ។ ជាមួយគ្នានោះប្រជាការពារត្រូវអនុវត្តន៍ តាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩យ៉ាង ដើម្បីសេចក្តីសុខនិងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

នៅក្នុងឱកាសនោះដែរលោកស្រី ចឹក ហេង ក៏បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ដែលជានិច្ចជាកាលតែងបានយកចិត្តទុកដាក់ពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ យើងគ្រប់់ៗរូប។ លោកស្រីអភិបាលរងខេត្តក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋគ្រប់រូប ដែលបានបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ដោយអញ្ជើញទៅបោះឆ្នោតបានគ្រប់ៗគ្នា គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសបន្តទៅទៀត ប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍។

អំណោយដែលចែកជូននៅពេលនេះរួមមាន៖ សម្លៀកបំពាក់ប្រជាការពារចំនួន១៦០កំប្លេ ដំបងចរាចរណ៍៧០ ពិល៧០ អាយកូម៧០ និងលោកតា លោកយាយ សិស្សានុសិស្សដែលបានចូលរួមផងដែរ៕