(ប៉ៃលិន)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជា សុខភាពប្រជាពលរដ្ឋ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ លោក ឈឹម វាសនា ប្រធានសាលាកាំកុងត្រូលខេត្តប៉ៃលិន សហការណ៍ជាមួយមន្ទីរពាណិជ្ជកម្មនិងអាជ្ញាធរដែនដី បានបន្តចុះពិនិត្យផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាព ម្ហូបអាហារ នៅផ្សារសាលាក្រៅ និងតាមគេដ្ឋាន នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោក ឈឹម វាសនា បានឱ្យដឹងថា ការចុះអង្កេតទំនិញនៅផ្សារថ្នល់ទទឹងនេះ បានផ្តោតទៅលើផលិតផលវេចខ្ចប់ជាគ្រឿងឧបភោគ បរិភោគ ជាលទ្ធផលបានដកហូតទំនិញ ដែលខូចគុណភាព ហួសកាលបរិច្ឆេទមានដូចជា៖ ទឹកក្រូចដបជ័រ៤៥ដប ស្ករគ្រាប់០៤កញ្ចប់ នំស្រួយ០២កញ្ចប់ សរុបចំនួន៥១ P'ksg ស្មើរនឹង១៣៥.៩២ គីឡូក្រាម យកមករក្សារទុកនៅស្នាក់ការដើម្បីចាត់ចែងតាមនីតិវិធី
និងផ្សព្វផ្សាយ បិទ poster ណែនាំអាជីវករឱ្យតាំងលក់តាមលក្ខណៈបច្ចេកទេសនៃការតាំងលក់ឱ្យត្រឹមត្រូវ។
ឆ្លៀតឱកាសនោះដែរ ក្រុមការងារ ក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ៕