(ក្រចេះ)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រចេះ បង្ក្រាបរថយន្តស៊េរីទំនើប៤៧០ ដឹកឈើប្រណីតមួយគ្រឿង នៅចំណុចឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ដែលមានផ្ទុកនូវឈើប្រណិតប្រភេទធ្នង់ចំនួន២៥ដុំ ប្រគល់ជូនរដ្ឋបាលព្រៃឈើចាត់ការបន្ត។
នគរបាលសេដ្ឋកិច្ចបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៧ ដោយសម្របសម្រួលពីលោក ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញារងសាលាដំបូងខេត្តក្រចេះ បានឃាត់រថយន្ដស៊េរីទំនើប៤៧០មួយគ្រឿង ដឹកឈើប្រភេទធ្នង់ចំនួន២៥ដុំ ប្រគល់ឲ្យជំនាញ់រដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមច្បាប់រដ្ឋបាលព្រៃឈើ តែមិនបានឃាត់ខ្លួនម្ចាស់រថយន្ដទេ ព្រោះក្រោយពីកម្លាំងនគរបាលឃាត់រថយន្ដនោះ បានអ្នកបើកបររថយន្ដរត់ចោលរថយន្ដតែម្ដង។
នគរបាលបន្តទៀតថា រថយន្ដស៊េរី៤៧០ ដឹកឈើនោះ បានបើកចេញពីប៉ែកខាងលើ នៃខេត្តក្រចេះ បម្រុងយកទៅលក់នៅប្រទេសវៀតណាម ហើយប្រជាពលរដ្ឋបានផ្ដល់ព័ត៌មានថា មានករណីដឹកឈើ ហើយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានតាមរថយន្ដមួយនោះដល់ចំណុចឃុំស្វាយជ្រះទើបឃាត់ចាប់បាន។
បច្ចប្បន្មរថយន្ដ និងឈើរថរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្វាយជ្រះ ដើម្បីធ្វើការវាស់វែងចាត់ការបន្ដផងដែរ៕