(ភ្នំពេញ)៖ លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី២ បានដឹកនាំ ក្រុមការងារពិនិត្យការដ្ឋានដាក់លូ នៅសង្កាត់ស្ទឹងមានជ័យទី២ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨។
នៅក្នុងឱកាសនោះ លោក ទូច សំអុល បានលើកឡើងថា ក្រុមការងារបានចុះពិនិត្យ ការដ្ឋានដាក់លូ នៅសង្កាត់ស្ទឹងមានជ័យទី២ ដែលមានផ្លូវ២ខ្សែ ក្នុងនោះរួមមាន ១ខ្សែ ស្ថិតនៅភូមិឬស្សី មានទំហំមុខកាត់១ម៉ែត្រ ប្រវែង១២៦០ម៉ែត្រ។ ចំណែក ១ខ្សែទៀត ស្ថិតនៅភូមិឬស្សី៣ ដែលមានមុខកាត់១ម៉ែត្រប្រវែង៨០០ម៉ែត្រ។
លោក ទូច សំអុល បានបញ្ជាក់ថា ការដ្ឋានដាក់លូ នៅសង្កាត់ស្ទឹងមានជ័យទី២ នាពេលនេះ គឺជាគម្រោងរបស់សាលារាជធានីភ្នំពេញ។ខណៈដែលលោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី២ ចុះពិនិត្យការដ្ឋានដាក់លូ នៅភូមិចំនួន២ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ នាព្រឹកនេះ ប្រជាពលរដ្ឋដែលរស់នៅទីនោះ បានសម្តែងការសាទរ និងត្រេកអរ យ៉ាងខ្លាំង ដែលរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់មកលើប្រជាពលរដ្ឋ និងតែងជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់ តាមរយៈការបង្កើតឲ្យមានផ្លូវប្រើប្រាស់នាពេលនេះ៕