Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: ចោរប្រដាប់អាវុធចូលប្លន់ធនាគារឥណ្ឌូឆាយណា នៅបណ្តោយផ្លូវម៉ៅសេទុងទាំងកណ្តាលថ្ងៃ

23-08-2018 13:22

ទូរទស្សន៍ព័ត៌មាន Fresh News កំពុងផ្សាយផ្ទាល់

(ភ្នំពេញ)៖ មានការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃ ដោយមានការអះអាងថា ក្រុមចោរមួយក្រុមមានគ្នា៥នាក់ ប្រដាប់ដោយកាំភ្លើង២ដើម បានចូលប្លន់ធានាគារ RHB Indochina Bank (អ អេច ឥណ្ឌូឆៃណា) ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ទាំងកណ្តាល ក្នុងសង្កាត់ទំនុបទឹក ខណ្ឌចំការមន។ នេះបើយោងតាមការបញ្ជាក់ពីមន្រ្តីនគរបាលជាន់ខ្ពស់ ដែលចុះមកទៅកន្លែងកើតហេតុប្រាប់បណ្តាញព័ត៌មាន Fresh News។

ធនាគារដែលក្រុមចោរចូលប្លន់នេះ ស្ថិតនៅក្បែវិទ្យាស្ថានគណនេយ្យវណ្ណដា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ ព័ត៌មានបឋមពីមន្ត្រីនគរបាលព្រហ្មទណ្ឌ បានអះអាងថា ក្រុមចោរបានធ្វើសកម្មភាពប្លន់លុយអស់ជាច្រើនផងដែរ។

សូមរង់ចាំព័ត៌មានបន្ថែម