(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,៩៦៨គ្រឿង រកឃើញល្មើសច្បាប់១៧៦គ្រឿង (ម៉ូតូ៦៦ភាគរយ) អប់រំ៧១គ្រឿង និងផាកពិន័យ១០៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២២ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន៨៥២គ្រឿង, អប់រំ៣៨គ្រឿង និងផាកពិន័យចំនួន៦៦គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២២ ខែសីហានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន២៩,៦២៧គ្រឿង រកឃើញយានយន្តល្មើស៣,១៧៧(ម៉ូតូ៦៣%) ក្នុងនោះអប់រំ១,៣៦៨គ្រឿង និងផាកពិន័យ១,៨០៩គ្រឿង៕