Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុរសចុះមុជទឹកស្តារលូល្បីពេញ Facebook ទទួលបានថវិកាលើកទឹកចិត្ត១លានរៀល ពីរដ្ឋមន្រ្ដីក្រសួងព័ត៌មាន !

22-08-2018 16:29

(កំពង់ចាម)៖ ទឹកប្រាក់ចំនួន១លានរៀល ដែលជាអំណោយលើកទឹកចិត្ត របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ត្រូវបានផ្ដល់ជូនដល់ដៃបុរសមុជទឹកកាយសំរាមពីក្នុងលូ នៅក្រុងកំពង់ចាមហើយ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ។

ទឹកប្រាក់លើកទឹកចិត្តនេះ ត្រូវបាននាំយកតាមរយៈលោក ហេង សង្ហា អគ្គនាយករងក្រសួងព័ត៌មាន ផ្ដល់ជូនដោយផ្ទាល់ដៃដល់លោក ស្រ៊ុន ហៀប ដែលជាអ្នកមុជទឹកកាយសំរាម ពីក្នុងលូនៅក្រុងកំពង់ចាម ហើយត្រូវបានលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ យកមកបង្ហោះលាយឡំជាមួយពាក្យពេចន៍ ធ្វើឲ្យល្បីពេញ Facebook។

លោក ខៀវ កាញារីទ្ធ បានផ្ដល់ជូនទឹកប្រាក់១លានរៀល ជូនចំពោះលោក ស្រ៊ុន ហៀប និងជូនដល់ក្រុមការងារចំនួន៤នាក់ផ្សេងទៀត ដែលបានជួយយកសំរាមចេញពីលូ ក្នុងម្នាក់ៗទទួលបានទឹកប្រាក់២០ម៉ឺនរៀល៕