(ភ្នំពេញ)៖ ថៃនឹងរៀបចំការតាំងពិព័រណ៍ «Thailand Best Buy 2018» រយៈ៤ថ្ងៃនៅកម្ពុជា ដែលពិព័រណ៍នេះ ជាពិព័រណ៍បញ្ចុះតម្លៃផលិតផលទំនិញ។ពិព័រណ៍នេះរៀបចំឡើងនៅថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨។ នេះជាលើកទី២ហើយ ដែលថៃបានរៀបចំការតាំងពិព័រណ៍ «Thailand Best Buy 2018» ក្នុងប្រទេសកម្ពុជាការតាំងពិព័រណ៍ផលិតផលថៃនេះ ក៏ទទួលបានភាពជោគជ័យ និងការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជនកម្ពុជា។
លោក Thanawat Maneekornjongsiri អ្នករៀបចំតាំងពិព័រណ៍ «Thailand Best Buy 2018» បានថ្លែងថា «ពិព័រណ៌ក្នុងឆ្នាំនេះ រៀបចំលក្ខណះបែបថ្មី ព្រោះខ្ញុំចង់ឲ្យមានការខុសប្លែកពីឆ្នាំទៅ និងខុសប្លែកពីការតាំងពិព័រណ៍ផ្សេងៗ។ មួយវិញទៀតខ្ញុំក៏បានរៀបចំកម្មវិធីពីប្រទេសថៃ ដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់ និងមានរបៀបរៀបរយ»។
លោកបានបន្ដទៀតថា ឆ្នាំនេះការតាំងពិព័រណ៌រៀបចំឡើង ដោយមានស្ដង់ចំនួន២៥០ស្ដង់ ក្នុងនោះ៨០ភាគរយជាក្រុមហ៊ុនថៃនិង២០ភាគរយទៀតជាក្រុមហ៊ុន មកពីបណ្ដាប្រទេសផ្សេងទៀត ហើយមានការបញ្ចុះតម្លៃចាប់ពី១០-៥០ភាគរយ។ ដោយឡែកសម្រាប់ទំនិញ ដែលត្រូវនាំមកតាំងបង្ហាញសុទ្ធសឹងតែជាទំនិញល្អ។
លោកបញ្ជាក់ទៀតថា បានជាប្រទេសថៃ ជ្រើសរើសយកកម្ពុជា ក្នុងការមកបើកពិព័រណ៍ព្រោះ ដើម្បីជំរុញផ្នែកសេដ្ឋកិច្ច រវាងប្រទេសទាំង២ ព្រមទាំងជួយពង្រីកវិស័យពាណិជ្ជកម្មប្រទេសទាំងពីរ ឲ្យកាន់តែឈានឡើង មួយកម្រិតបន្ថែទៀត។
លោកសង្ឃឹមទៀតថា ការមកតាំងពិព័រណ៌ពាណិជ្ជកម្មលើកទី២នេះ នឹងទទួលបានការគាំទ្រពីសំណាក់អតិថិជនកម្ពុជា កាន់តែច្រើនឡើង។
សូមបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្ម «Thailand Best Buy 2018» នឹងរៀបចំរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែសីហា រហូតដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ និងរៀបចំឡើងនៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ៕