(ភ្នំពេញ)៖ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដឹកនាំដោយលោក​ គង់​ វុទ្ធី​ អនុប្រធានសាខាកាំកុងត្រូកផែស្ងួតចុងទីភ្នំពេញ​ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារដេប៉ូ ខណ្ឌ ទួលគោក ចុះត្រួតពិនិត្យទំនិញស្រាវជ្រាវទប់ស្កាត់នូវនទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួចបញ្ចេញមកលក់ ចែកចាយលើទីផ្សារ នៅព្រឹកថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៨។

លោក​ គង់​ វុទ្ធី​ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះមន្ត្រីជំនាញបានធ្វើតេស្តបឋមរកសារ​ធាតុ​គីមីហាមឃាត់ទៅលើទំនិញ ដូចជា៖ គុយទាវសរសៃតូច សរសៃមីលឿង លត គុយទាវសរសៃធំ ប្រហិតសាច់គោ ជ្រក់ត្រសក់ មឹក បង្គារ ត្រីងៀត ត្រីបង្ហើម សាច់ក្រក ជាលទ្ឋផលពុំឃើញមានសារធាតុគីមីហាមឃាត់ទេ ក្រោយពីការត្រួតពិនិត្យមន្ត្រីលោកបានយកគំរូបន្លែមួយចំនួនបញ្ជូនទៅមន្ទីរ ពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូលដើម្បីរកនៅសារធាតុគីមីហាម​ឃាត់ផ្សេងទៀត​ នឹងធ្វើការណែនាំដល់អាជីវករអោយយល់ដឹងអំពី​ សុវត្ឋិចំណីអាហារ ។

ជាមួយគ្នានោះ លោក​ គង់​ វុទ្ធី​ បានបញ្ជាក់ថា សកម្មភាពទាំងនេះធ្វើឡើងតាមបទបញ្ជា ប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុង​ត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ ដែលគិតអំពីសុវត្ថិភាពនិងសុខភាពដល់បងប្អូនប្រជាពលរដ្ឋ ហើយសកម្មភាពនេះគឺបានធ្វើឡើងដូច ភ្លៀងរលឹមយ៉ាងដូច្នេះដែរ៕