(ភ្នំពេញ)៖ ជួបជុំក្រុមគ្រួសារ និងប្រារព្ធបុណ្យសែនព្រះខែ ជាមួយនឹងនំព្រះខែច្នៃយ៉ាងផ្ចិតផ្ចង់ នៅភោជនីយដ្ឋានចិន Fortune Palace និង Hall of Golden Chimes ដែលជាភោជនីយដ្ឋានឈ្នះ ពានរង្វាន់ពិភពលោក របស់ណាហ្គាវើលដ៍ក្នុងឆ្នាំនេះ។
ដុតថ្មីៗ រៀងរាល់ថ្ងៃតាមបែបប្រពៃណី ជាមួយគ្រឿងផ្សំគុណភាពខ្ពស់នាំចូលពីបរទេស នំសែនព្រះខែរបស់ណាហ្គាវើលដ៍ ផ្តល់ជូននូវនំរសជាតិឆ្ងាញ់ប្លែកៗ ជាច្រើនជម្រើស ដូចជា រសជាតិគ្រាប់ឈូក រសជាតិស្លឹកតើយ ព្រមទាំងនំរសជាតិថ្មី ដូចជា រសជាតិពោត និងរសជាតិក្រូចឃ្វិចជាមួយសណ្តែកក្រហម ជាដើម។ អតិថិជន អាចជ្រើសរើសនំសែនព្រះខែធម្មតាដែលគ្មានស៊ុត ឬមានស៊ុតពីរក៏បាន។ រីករាយពិសាតាមចិត្ត។
វេចខ្ចប់ក្នុងប្រអប់ពណ៌មាសដ៏ស្រស់ស្អាត និងស័ក្តិសមជាកាដូក្នុងឱកាសបុណ្យសែនព្រះខែនេះ នំ ព្រះខែណាហ្គាវើលដ៍ទាំងអស់នេះ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ១០$ ក្នុងមួយដុំ ឬចាប់ពី ៣៤$ ក្នុងមួយប្រអប់ ដែលមាន៤ដុំ។ ចាប់ពីឥឡូវនេះ រហូតដល់ថ្ងៃទី ២ កញ្ញា អ្នកនឹងទទួលបាននូវការបញ្ចុះតម្លៃពិសេស ២០% នៅពេលអ្នកកម្ម៉ង់ទុកមុន ឬបញ្ចុះតម្លៃ ៣០% សម្រាប់ការកម្ម៉ង់នំ៥០ប្រអប់ ឬលើសពីនេះ។
អ្នកអាចមកជាវនំសែនព្រះខែ នាំលាភដោយផ្ទាល់នៅសាលទទួលភ្ញៀវនៅណាហ្គាទី១ ភោជនីយដ្ឋាន Golden Bowl ភោជនីយដ្ឋានក្រោមដី Food Pavilion ភោជនីយដ្ឋានចិនប្រណីត Hall of Golden Chimes នៅណាហ្គាទី២ និងភោជនីយដ្ឋានចិន Fortune Palace នៅណាហ្គាទី១ ឬអាចកម្ម៉ង់មុនតាមរយៈអ៊ីម៉ែល [email protected]។
មិនតែប៉ុណ្ណោះ លោកអ្នកអាចមកទទួលយកនូវបទពិសោធន៍ដ៏រីករាយនៅណាហ្គាវើលដ៍ ចាប់ពីឥឡូវនេះ រហូតដល់ថ្ងៃទី៣០ កញ្ញា ដែលរួមមានការសម្តែងសិល្បៈបែបចិន ការសម្តែងពិសេសអបអរបុណ្យសែនព្រះខែ ការតុបតែងដ៏ស្រស់ស្អាត និងកម្មវិធីកម្សាន្តសប្បាយៗ ជាច្រើនទៀត។ រីករាយ និងប្រារព្ធបុណ្យសែនព្រះខែនៅណាហ្គាវើលដ៍ មណ្ឌលកម្សាន្តចម្រុះឈ្នះពានរង្វាន់លំដាប់ពិភពលោក! ៕
នំសែនព្រះខែនាំលាភរបស់ណាហ្គាវើលដ៍ គឺជាកាដូដ៏ស័ក្តិសមបំផុត
នំសែនព្រះខែ ដុតថ្មីៗរៀងរាល់ថ្ងៃនៅភោជនីយដ្ឋានឈ្នះពានរង្វាន់របស់ណាហ្គាវើលដ៍
រីករាយទស្សនាការសម្តែងអបអរបុណ្យសែនព្រះខែ នៅណាហ្គាវើលដ៍ដោយសេរី