(ភ្នំពេញ)៖ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ហៅកាត់ថា CATA ក្រោមការដឹកនាំដោយលោកស្រី ឆាយ ស៊ីវលីន បានចេញសារលិខិតប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដោយបានបញ្ជាក់ថា បានប្រព្រឹត្តទៅប្រកបដោយបរិយាកាសសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ក្នុងលិខិតខាងលើ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា សូមចូលរួមអបអរសាទរ និងគាំទ្រទាំងស្រុងចំពោះលទ្ធផលបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលបានប្រព្រឹត្តទៅយ៉ាងរលូន»។
ខាងក្រោមនេះ ជាសារលិខិតគាំទ្រលទ្ធផលផ្លូវការ នៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ របស់សមាគម CATA៖