(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ អញ្ជើញប្រគល់រថយន្ដពន្លត់អគ្គិភ័យ ចំនួន៨៧គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្ត ដែលរថយន្តទាំងនោះផ្គត់ផ្គង់ដោយរបស់​​ក្រុម​ហ៊ុន ខេ អិន អិន(ខេមបូឌា)។

នាយឧត្តមសេនីយ៍ ម៉ៅ ប៊ុនណារិន ​អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ភស្តុ​ភា និង​ហិរញ្ញ​វត្ថុ បានបញ្ជាក់ថា ​នេះ​ជា​លើក​ទី២​​ហើយ ​ដែល​ក្រុម​ហ៊ុន ខេ អិន អិន (ខេមបូឌា) បានផ្គត់ផ្គង់រថយន្ដពន្លត់អគ្គិភ័យ ដល់ក្រសួងមហាផ្ទៃ។

ជាក់ស្ដែង លើកទី២នេះ ​ក្រុមហ៊ុនបានបន្ដ ប្រគល់​​រថយន្ត​ចំនួន​៨៧​គ្រឿង ប្រភេទ ​ISUZU ម៉ាក​ FT​R​ គុណ​ភាព​ថ្មី​១០០​ភាគ​រយ ផលិត​នៅ​សាធា​រណរ​ដ្ឋ​ប្រជាមា​និត​ចិន ឆ្នាំ​ផលិត​​២០១៧ ​និង​មាន​ចំណុះផ្ទុ​ក​៦,០០០​លីត្រ ជូនក្រសួងមហាផ្ទៃ៕