(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្ដេចតេជោ ហ៊ុន សែន សម្រេចបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» ដែលជាយន្ដការចូលរួមឆ្លើយតប និងផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជាទាំងមូល (ចុចអាន)
២៖ តុលាការសម្រេចចេញដីកាដោះលែង អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំង២នាក់ ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន (ចុចអាន)
៣៖ ប្រធានគណបក្សនយោបាយទាំងអស់ដែលចូលរួមកិច្ចពិគ្រោះយោបល់ ប្រកាសគាំទ្រទាំងស្រុងគំនិតផ្ដួចផ្ដើមបង្កើត «ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» របស់សម្ដេចតេជោ ហ៊ុន សែន (ចុចអាន)
៤៖ «ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» អាចរាយការណ៍ភាពអសកម្មរបស់រដ្ឋមន្ដ្រី និងអភិបាលខេត្ត ជូននាយករដ្ឋមន្ដ្រីដោយផ្ទាល់ (ចុចអាន)
៥៖ លោក ឈឹម ផលវរុណ ពន្យល់លម្អិតពីយន្តការបង្កើត «ឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» (ចុចអាន)
៦៖ សម្ដេចតេជោ ហ៊ុន សែន ប្រាប់អ្នកនយោបាយទាំងអស់ ជាពិសេសក្រុមប្រឆាំង គួរចេះបែងចែកគ្នាឲ្យច្បាស់ពីពាក្យថា «ចាត់តាំង» និង «តែងតាំង» របស់ព្រះមហាក្សត្រ (ចុចអាន)
៧៖ ប្រធានស្ដីទីគណបក្សហ្វ៊ុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ បណ្ដេញថ្នាក់ដឹកនាំជាន់ខ្ពស់៤រូប ចេញពីគណបក្ស (ចុចអាន)
៨៖ ការប្រឡងបាក់ឌុបរយៈពេល២ថ្ងៃ ត្រូវបានបញ្ចប់ដោយជោគជ័យ, បេក្ខជនអវត្តមាន១,៨៩៩នាក់ និងមានបញ្ហាសុខភាព៦៤នាក់ (ចុចអាន)
៩៖ ស៊ន សៀវម៉ី ធ្លាក់ត្រឹមវគ្គ ៨នាក់ ក្រោយចាញ់កីឡាការិនីអ៊ូសបេគីស្ថាននៅ Asian Games (ចុចអាន)
១០៖ ជំនន់ទឹកស្ទឹងព្រែកត្នោត កំពុងបន្ដគំរាមកំហែងខណ្ឌដង្កោ រាជធានីភ្នំពេញ, ទឹកចាប់ផ្តើមស្រកវិញនៅស្អែកថ្ងៃត្រង់ (ចុចអាន)
១១៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សរសេរមួយឃ្លាលើ Facebook អ្នកចោលសំរាមគ្មានសណ្តាប់ធ្នាប់អានរួច អាចឈឺចុកចាប់ (ចុចអាន)
១២៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតក្រដាសថ្មីៗ២ទៀតហើយ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តឲ្យបើកដំណើរការ (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ លោក ដូណាល់ ត្រាំ៖ រដ្ឋាភិបាលមុនៗប្រើពេល៣០ឆ្នាំ តែខ្ញុំតែបីខែអាចឱ្យកូរ៉េខាងជើងឈប់ធ្វើតេស្ដនុយក្លេអ៊ែរ (ចុចអាន)
២៖ ចិនបញ្ជូនមន្ត្រីជាន់ខ្ពស់ទៅកូរ៉េខាងជើង ដើម្បីពិភាក្សាពីដំណើរទស្សនកិច្ចរបស់ លោក ស៊ី ជិនពីង (ចុចអាន)
៣៖ ឧបនាយករដ្ឋមន្រ្តីថៃបញ្ជាក់ថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅ នៅចន្លោះខែកុម្ភៈ និងខែឧសភា ឆ្នាំក្រោយ (ចុចអាន)
៤៖ តួកគី ក្របួចបានជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីបាញ់រះលើស្ថានទូតអាមេរិក នៅរដ្ឋធានីអង់ការ៉ា (ចុចអាន)
៥៖ ប្រមុខ UN ចង់យកសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង ដាក់លើតុអន្តរជាតិ នៅខែកញ្ញាខាងមុខ (ចុចអាន)
៦៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ UN ចេញបញ្ជាជាសម្ងាត់ហាមស្ថាប័នរបស់ខ្លួន មិនឱ្យជួយស្ដារសេដ្ឋកិច្ចស៊ីរីឡើងវិញ (ចុចអាន)
៧៖ ចំនួនអ្នកស្លាប់ក្នុងគ្រោះទឹកជំនន់ នៅប្រទេសឥណ្ឌា កើនលើសពី៤១០នាក់ (ចុចអាន)
៨៖ លោក គីម ជុងអ៊ុន បន្ទោសក្រុមមន្ត្រីកូរ៉េខាងជើង សម្រាប់ការបរាជ័យក្នុងវិស័យសុខាភិបាល (ចុចអាន)
៩៖ «យើងនឹងមិនប្រើនាវាមុជទឹកទិញពីរុស្ស៊ី ប្រឆាំងនឹងអ្នកនោះទេ» នេះគឺជាការសន្យារបស់លោកឌូតឺតេ ចំពោះសហរដ្ឋអាមេរិក (ចុចអាន)
១០៖ តួកគីប្ដឹងសហរដ្ឋអាមេរិក ទៅកាន់អង្គការ WTO រឿងដំឡើងពន្ធលើដែក និងអាលុយមីញ៉ូម (ចុចអាន)
១១៖ អ៊ីរ៉ង់បញ្ចេញយន្ដហោះចម្បាំងថ្មីមួយគ្រឿង កំញើញសហរដ្ឋអាមេរិក (ចុចអាន)