(កំពង់ចាម)៖ សមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ បានប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជនពិការ នៅឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ការប្រគល់ថវិកានេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម បានចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងជាតំណាង និងមានការអញ្ជើញចូលរួមពី លោក ទុន ណេត អភិបាលអភិបាលស្រុក និងជាប្រធានកិត្តិយស ស.អ.ក ស្រុកស្ទឹងត្រង់ ព្រមទាំងលោកប្រធាន អនុប្រធាន ស.អ.ក និងសមាជិកសមាជិកាពាក់ព័ន្ធទាំងអស់ក្នុងស្រុកស្ទឹងត្រង់។
ថវិកាដែលលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី នាំយកទៅប្រគល់ជូននេះ ចំនួន៤លានរៀល ជាប្រាក់បេឡាមរណៈសង្គ្រោះដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគម ជូនដល់គ្រួសារសពអតីតយុទ្ធជន០១គ្រួសារ សពលោកលោក យ៉ា មឿន អាយុ៦៩ឆ្នាំ ប្រភេទយោធិនពិការ អត្តលេខ: HA-91000507 អ្នកទទួលបណ្ដាំ លោកស្រី ម៉ឹក នីន អាយុ៦៣ឆ្នាំ ត្រូវជាប្រពន្ធ រស់នៅភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម៕