(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,៨៣៦គ្រឿង រកឃើញល្មើសច្បាប់១៣៦គ្រឿង (ម៉ូតូ៤៦ភាគរយ) អប់រំ៥៦គ្រឿង និងផាកពិន័យ៨០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២១ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន៦៤២គ្រឿង, អប់រំ៤២គ្រឿង និងផាកពិន័យចំនួន៤៤គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែសីហានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន២៧,៦៥៣គ្រឿង រកឃើញយានយន្តល្មើស៣,០០១(ម៉ូតូ៥៨%) ក្នុងនោះអប់រំ១,២៩៧គ្រឿង និងផាកពិន័យ១,៧០៤គ្រឿង៕