(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានប្រកាសដាក់ចេញនូវចលនាប្រឡងប្រណាំង «ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ បម្រើម្ហូបខ្មែរឆ្នើម» ប្រចាំឆ្នាំ២០១៨ ជាលើកទី១។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។
គោលបំណងនៃចលនាប្រឡងប្រណាំងនេះ គឺដើម្បីចូលរួមដល់ផែនការលើកកម្ពស់ផលិតផលខ្មែរ ក្នុងឧស្សាហកម្មទេសចរណ៍ ក៏ដូចជាដើម្បីជំរុញ ការលើកម្ពស់វិស័យទេសចរណ៍ម្ហូបអាហារកម្ពុជា (Gastronomy-Food Tourism) ផងដែរ។
សេចក្តីចូនដំណឹងបានឲ្យដឹងទៀតថា ដើម្បីចូលរួមប្រឡងប្រណាំងចលនា «ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ បម្រើម្ហូបអាហារខ្មែរឆ្នើម» ប្រចាំឆ្នាំ២០១៨នេះ ប្រតិបត្តិករទេសចរណ៍ ដែលជាម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ អាចដាក់ពាក្យសុំមកនាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ ឬអាចដាក់ពាក្យប្រឡងប្រណាំងអនឡាញដោយផ្ទាល់តាមរយៈតំណរភ្ជាប់ នៅក្នុងសេចក្តីប្រកាសាងក្រោមនេះ៖