Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សោកស្ដាយ! ស៊ន សៀវម៉ី ធ្លាក់ត្រឹមវគ្គ ៨នាក់ ក្រោយចាញ់កីឡាការិនីអ៊ូសបេគីស្ថាននៅ Asian Games (Video inside)

21-08-2018 11:21

(ហ្សាកាតា)៖ ទីបំផុតកីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ម្ចាស់មេដាយមាសកីឡា Asian Games 2014 បានរបូតឱកាសការពារមេដាយមាសរបស់ខ្លួនហើយ បន្ទាប់ពីប្រកួតចាញ់កីឡាការិនីអ៊ូសបេគីស្ថាន ដោយពិន្ទុ ៥-៣ មុននេះបន្ដិច ក្នុងប្រភេទទម្ងន់លើ ៦៧គីឡូក្រាមវគ្គ៨នាក់ចុងក្រោយ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៨ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា-ប៉ាឡាំបាំង ប្រទេសឥណ្ឌូនេស៊ី៕