Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ត្រី លី ធុជ៖ សម្តេចតេជោ ហ៊ុន សែន យល់យ៉ាងច្បាស់អំពីភូមិសាស្ត្រនយោបាយ មនោគមន៍វិជ្ជានយោបាយ យុទ្ធសាស្ត្រ និងទេពកោសល្យក្នុងការដឹកនាំប្រទេសកម្ពុជា

20-08-2018 16:45

(រតនគីរី)៖ រសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ ទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ប៊ូ ថង ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយពង្រឹងខេត្តរតនគិរី បានអញ្ជើញចុះសំណេះសំណាល់សួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សមាជិកសមាជិកា ដែលជាប្រធាន អនុប្រធាន និងសមាជិកសាខាបក្សភូមិ ឃុំ និងស្រុកទាំងអស់ ទូទាំងស្រុកអូរយ៉ាដាវ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត ស្វែងរកសម្លេងគាំទ្រជូនគណបក្សកម្ពុជា រហូតដល់គណបក្ស ទទួលបានសម្លេងគាំទ្រភ្លួកទឹកភ្លូកដី នាពេលកន្លងមកនេះ។

លោកទេសរដ្ខមន្ត្រី លី ធុជ បានបញ្ជាក់ថា ការជឿជាក់របស់ សមាជិក សមាជិកា បងប្អូនប្រជាពលរដ្ឋពិតជាត្រឹមត្រូវ ពីព្រោះសម្តេចតេជោ មានបទពិសោធន៍ល្អដ៏ច្រើនបំផុត ក្នុងការដឹកនាំប្រទេស ជាពិសេសសម្តេចបានយល់យ៉ាងច្បាស់ អំពីភូមិសាស្ត្រនយោបាយ មនោគមន៍វិជ្ជានយោបាយ យុទ្ធសាស្ត្រ និងទេពកោសល្យ ក្នុងការដឹកនាំប្រទេសកម្ពុជា។

ជាមួយគ្នានេះ ទេសរដ្ឋមន្ត្រី ស្នើសុំសមាជិកសមាជិកាទាំងអស់ ត្រូវបន្តខិតខំបំពេញតួនាទីរបស់ខ្លួនឲ្យកាន់តែប្រសើរថែមទៀត (ប្រសិទ្ធភាព និងប្រសិទ្ធផល) ទៅតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕