(កំពង់ចាម)៖ លោក ឈិត គឹមយាត សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភាគ២នៃព្រឹទ្ធសភា និងលោក ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា និងជាលេខាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមុិភាគ២នៃព្រឹទ្ធសភា បានចុះសួរសុខទុក្ខជួបជាមួយបងប្អូនសាសនិកឥស្លាម
និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គចំនួន១០០គ្រួសារ តាមរយះអង្ការមូស្លីមអេដកម្ពុជានៅឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨។
ក្នងឱកាសនោះ សមាជិកព្រឹទ្ធសភាទាំង២រូប បានថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ ជាពិសេស ប្រជាពលរដ្ឋទាំងអស់ដែលបានបន្តគាំទ្ររាជរដ្ឋាភិបាល មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដ៏ឈ្លាសវែដើម្បីបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។
សមាជិកព្រឹទ្ធសភាទាំង២រូប ក៏បានផ្តាំផ្ញើរដល់ក្រុមប្រឹក្សាឃុំ ប្រជាការពារភូមិ-ឃុំនិងក្រុមការងារទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
លោកក៏បានក្រើនរំឭកឱ្យក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាសាធារណៈឱ្យបានល្អជូនដល់ប្រជាពលរដ្ឋ។
ជាងនេះទៅទៀត សមាជិកព្រឹទ្ធសភា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំសុខភាពជាប្រចាំ ពីព្រោះសុខភាពជាកត្តាចម្បង និងសំខាន់បំផុតសម្រាប់មនុស្សយើងគ្រប់គ្នា។ ដូចនេះ ត្រូវរស់នៅស្អាត ហូបស្អាត ដើម្បីជៀសឲ្យឆ្ងាយពីជំងឺដង្កាត់ផ្សេងៗ ហើយនៅពេលដែលបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អនោះ នឹងអាចចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
ជាមួយគ្នានោះដែរ សមាជិកព្រឹទ្ធសភាទាំង២រូបក៏បាននាំយកអំណោយមកចែកជូនប្រជាពលរដ្ឋចំនួន១00គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានម៊ី០១កេស ទឹកស៊ីអ៊ីវ០១យួរ ត្រីខ ១យួរ អង្ករ ១០គីឡូ និងផ្លៃល្មើ១កញ្ចប់៕